ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលចូលឆ្នំាចិន-វៀតណាម តម្រូវការជ្រូកអាចកើនដល់ ១ ម៉ឺនក្បាល ១ ថ្ងៃ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងពេលចូលឆ្នំាចិន-វៀតណាម រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែមករាដល់ថ្ងៃទី ២ កុម្ភៈ…

រាជធានីភ្នំពេញ ៖ ក្នុងពេលចូលឆ្នំាចិន-វៀតណាម រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែមករាដល់ថ្ងៃទី ២ កុម្ភៈ ឆ្នំា ២០២២ នេះ តម្រូវការសាច់ជ្រូកមានចន្លោះពី ១៥០០ ក្បាល ទៅ ២០០០ ក្បាល ពោលគឺកើនបន្ថែមពីលើតម្រូវការប្រចំាថ្ងៃនៅទូទំាងប្រទេសចំនួន ៨០០០ ក្បាលក្នុងមួយថ្ងៃ ។ ជ្រូកពេលចូលឆ្នាំចិន និងវៀតណាម ក្រៅពីមានតម្រូវការធ្វើម្ហូប ជ្រូកត្រូវបានគេខ្វៃទំាងមូលៗ ដើម្បីសែនផងដែរ ។ តម្លៃជ្រូកខ្វៃបានកំពុងឡើងថ្លៃ និងពិបាករកទិញទៀតផងនៅភ្នំពេញ ។ 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យថា តម្រូវការជ្រូករស់នៅលើទីផ្សារនៅទូទំាងប្រទេសមានប្រមាណ ៨០០០ ក្បាល នៅរៀងរាល់ថ្ងៃនេះ ដូច្នេះក្នុងរយៈ ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នំាចិន និងវៀតណាម តម្រូវការនឹងកើនឡើងដល់ ៩០០០ ឬ ទៅ ១០.០០០ ក្បាល ។

អ្នកស្រី និមល ពលរដ្ឋរស់នៅក្រុងភ្នំពេញនិយាយថា ជ្រូកខ្វៃបានកំពុងឡើងថ្លៃ ។ អ្នកស្រី ត្រូវទិញជ្រូកខ្វៃមួយក្បាយដើម្បីរៀបចំពិធីសែន និងហូបជុំក្រុមគ្រួសារនៅថ្ងៃទី ១ ខែកុម្ភៈនេះ ។ ស្រ្តីមេផ្ទះរូបនេះនិយាយថាជ្រូកខ្វៃដែលធ្លាប់ទិញមួយក្បាល ១០០ ដុល្លារបានឡើងដល់ ២០០ ដុល្លារនឹងលើសពីនេះទៀត ។ 

នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ អាជីវករនិយាយថា បានលក់ជ្រូកខ្វៃដាច់ច្រើនជាងឆ្នាំមុន ខណៈតម្លៃក៏ឡើងថ្លៃនៅថ្ងៃចូលឆ្នាំចិន ។ អាជីវករ អះអាងថា ដោយសារចំនួនជ្រូករស់មានចំនួនតិចជាងរាល់ឆ្នាំ ទើបតម្លៃជ្រូកឆ្នាំនេះកើនឡើង ។

ចំណែកជ្រូករស់ លោក ស៊្រុន ពៅ ឲ្យដឹងថាមានតម្លៃពី ១១ ០០០ ទៅ ១២ ០០០ រៀល ។ តាមប្រធានសមាគមចិញ្ចឹមជ្រូកថា តម្លៃជ្រូករស់ដែលចិញ្ចឹមដោយប្រជាកសិករខ្នាតតូច មិនគួរធ្លាក់ថ្លៃនៅក្រោម ១១ ០០០ រៀលក្នុងមួយគីឡូក្រាមទេ នៅពេលថ្ងៃបុណ្យចូលឆ្នំាចិនវៀតណាមចប់នោះពីព្រោះថ្លៃដើមចិញ្ចឹមបានឡើងថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ