ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អ៊ុយ​ក្រែ​ន ​ស្នើ​ឲ្យ​មេដឹកនាំ​លោក​ខាងលិច ​ឈប់​បង្កើត​ការ​ភ័យ​ខ្លាច​ពី​សង្គ្រាម

3 ខែ មុន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​អំពាវនាវ​ឲ្យ​ប្រទេស​លោក​ខាងលិច​ឲ្យ​ឈប់​បង្កើត​ការ​ភ័យ​ខ្លាច ចំ​ពេល​មានការ​កសាង​កម្លាំង​ទ័ព​របស់​រុ​ស្សី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ លោក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការ​ព្រមាន​ពី​ការ​ឈ្លានពាន​របស់​រុ​ស្សី​ពី​សំណាក់​មេដឹកនាំ​លោក​ខាងលិច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ហានិភ័យ​។ ការ​ថ្លែង​របស់​លោក​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​មេដឹកនាំ​អា​មេ​រិ​ក​លោក Joe Biden…

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​អំពាវនាវ​ឲ្យ​ប្រទេស​លោក​ខាងលិច​ឲ្យ​ឈប់​បង្កើត​ការ​ភ័យ​ខ្លាច ចំ​ពេល​មានការ​កសាង​កម្លាំង​ទ័ព​របស់​រុ​ស្សី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។

Picture

លោក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការ​ព្រមាន​ពី​ការ​ឈ្លានពាន​របស់​រុ​ស្សី​ពី​សំណាក់​មេដឹកនាំ​លោក​ខាងលិច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ហានិភ័យ​។

Picture

ការ​ថ្លែង​របស់​លោក​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​មេដឹកនាំ​អា​មេ​រិ​ក​លោក Joe Biden ព្រមាន​ថា រុ​ស្សី​នឹង​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​ក្រោយ​។ ប៉ុន្តែ​រុ​ស្សី​បដិសេធ​ថា​ខ្លួន​មាន​ផែនការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្សី​ថ្លែង​បញ្ជាក់​ថា ទីក្រុង​ម៉ូ​ស្កូ មិន​ចង់​មាន​សង្គ្រាម​ទេ​។

Picture

ខណៈ​ដែល​រុ​ស្សី​ប្រមូល​កងទ័ព ១០០.០០០​នាក់​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ថ្លែង​ថា លោក​មើល​មិនឃើញ​ពី​ការ​គំ​រា​.​ម​កំហែង​ខ្លាំង​ទេ​ឥឡូវនេះ ជាង​ការ​ប្រមូល​កម្លាំង​ទ័ព​ស្រ​ដៀង​គ្នា​កាលពី​និទាឃ​រដូវ​ឆ្នាំ​មុន​។

លោក​ថ្លែង​ដូច្នេះ​ថា «មាន​សញ្ញា​ជា​ច្រើន សូ​ម្បី​មក​ពី​មេដឹកនាំ​រដ្ឋ​ជា​ច្រើន ដោយ​ពួក​គេ​និយាយ​ថា​ថ្ងៃស្អែក​នឹង​មាន​សង្គ្រាម​។ នេះ​គឺជា​ការ​បង្កើត​ភាព​ភ័យ​ខ្លាច តើ​វា​ខាតបង់​ប៉ុណ្ណា​សម្រាប់​រដ្ឋ​របស់​យើង?»

Picture

លោក​ថ្លែងប្រាប់​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​រដ្ឋធានី Kyiv ដូច្នេះ​ថា «​អ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​គឺជា​ការ​គំ​រា​.​ម​កំហែង​ធំ​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន​»​។

លោក​ថ្លែង​រម្លឹក​ប្រជាជន​ថា ប្រទេស​អ៊ុយ​ក្រែ​ន​រស់នៅ​ជាមួយនឹង​ការ​គំ​រា​.​ម​កំហែង​របស់​រុ​ស្សី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ វា​គឺ​ជាវ​ដ្ឋ ហើយ​ទោះ​មានការ​ប្រមូលផ្តុំ​កងទ័ព​ទំហំ​ក្តី លោក​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ហានិភ័យ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប្រធានាធិបតី​អា​មេ​រិ​កបាន​និយាយ​ថា លោក​នឹង​បញ្ជូន​កងទ័ព​មួយ​ចំនួន​ទៅ​កាន់​អ៊ឺ​រ៉ុ​ប​ខាងកើត ដើម្បី​ពង្រឹង​វត្តមាន​របស់​អង្គការ​ណា​តូ​នៅ​ក្នុង​តំបន់​។

Picture
Picture
Picture

កាលពីដើម​ស​ប្តា​ហ៍ន​នេះ មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​កបាន​និយាយ​ថា​កងទ័ព​ប្រយុទ្ធ ៨.៥០០០​កំពុង​ប្រុង​ជើងការ​ខ្ពស់​ដើម្បី​ត្រៀមខ្លួន​ដាក់​ពង្រាក់​ភ្លាម​ៗ៕ (​យោង​តាម​ប្រភព​៖ BBC)