បន្ទាយមានជ័យ៖ នេះជាលើកទី៦ ហើយ ដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដាំកូនឈើព្រៃលិចទឹកតំបន់៣ ដែលរងការទន្ទ្រាន ដែលត្រូវបានដកហូតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ជាប់ភូមិសាស្ត្រឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ដឹកនាំការដាំកូនឈើ រួមមាន លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ បានចូលរួម។
លោក អ៊ុំ រាត្រី បានអោយដឹងថា នេះជាលើកទី៦ ហើយ ដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ បានចូលរួមដាំកូនឈើដីព្រៃលិចទឹកតំបន់៣ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ នៅចំណុចភូមិក្រប៉ៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដែលមានកូនឈើប្រភេទដើមឫស្សីផ្អែម ដើមរាំងទឹក គ្រាប់ត្នោត។
លោកបានបញ្ជាក់ថា បទបញ្ជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ក្រាប និងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបខេត្តបន្ទាយមានជ័យ មានស្រុកចំនួន២ ដែលជាមានស្រុកព្រះនេត្រព្រះ មាន ២ឃុំ មានឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកមង្គលបូរី មានឃុំសំបួរ ដែលមានផ្ទៃដីតំបន់៣ ទំហំ ១២.២៧៩ហិកតា និងត្រូវបានរុករានទន្ទ្រានមានផ្ទៃដីទំហំ ៥.៣៥០ហិកតា ដែលត្រូវបានដកហូតប្រគល់ជូន។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ដីព្រៃលិចទឹកតំបន់៣ ដែលត្រូវបានដកហូតបានដាំកូនឈើឡើងវិញ ដោយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានចំនួន ៦លើកហើយ ដែលដាំកូនឈើបានជាង ២ម៉ឺនដើម ហើយសុំអោយកងកម្លាំង ដែលកំពុងឈជើងការពារ ត្រូវទប់ស្កាត់អោយបាន មិនអោយមានការរុករាន និងការពារកូនឈើ ដែលត្រូវបានដាំហើយ៕ ប៊ុន ធឿន
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ