សហរដ្ឋអាមេរិក ៖ លោកស្រី SARAH PALIN អតីតបេក្ខនារីអនុប្រធានាធិបតីអាមេរិក ត្រូវបានប្រទះឃើញក្នុងភោជនីយដ្ឋានមួយ នៅម៉ាន់ហាតាន់២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថា លោកស្រីធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានឆ្លងកូវីដ-១៩។
មានវត្តមាននៅក្រុងញូវយ៉ក សម្រាប់សវនាការរឿងក្ដីក្ដាំមួយ លោកស្រីSARAH PALIN ត្រូវបានថតឃើញ កំពុងទទួលទានអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋានមួយកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈលោកស្រីពុំព្រមចាក់វ៉ាក់សាំង ដែលបែបនេះតាមពិតលោកស្រីមិនត្រូវអនុញ្ញាតឲ្យចូលឡើយ។
អាយុ៥៧ឆ្នាំហើយធ្លាប់ឆ្លងកូវីដម្ដងរួចហើយ កាលពីខែមីនាកន្លងទៅ លោកស្រីជាអ្នកប្រកាសប្រឆាំងការចាក់វ៉ាក់សាំង ដូចការពន្យល់របស់កាសែតអង់គ្លេសGUARDIAN ដោយអះអាងថា លោកស្រីនឹងមិនចាក់វ៉ាក់សាំងដូសណាមួយឡើយ បើដរាបណាលោកស្រីនៅមានជីវិត។
ចៅក្រមទទួលបន្ទុករឿងក្ដីលោកស្រីSARAH PALIN លាតត្រដាងកាលពីថ្ងៃទី២៤មករាថា លោកស្រីឆ្លងកូុវីដទើបត្រូវពន្យារពេលធ្វើសវនាការរឿងក្ដីនោះ។
ក្រោយពីទទួលបានព័ត៌មាននោះ ទូរទស្សន៍CNN បានសាកសួរភោជនីយដ្ឋានដែលអតីតអភិបាលរដ្ឋនោះចូលបរិភោគអាហារពេលល្ងាច ហើយម្ចាស់ភោជនីយដ្ឋានអះអាងថា លោកស្រីSARAH PALIN មកកាន់ទីនេះតែលោកស្រីបរិភោគអាហារនៅខាងក្រៅទេ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ