ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Joe Biden ព្រមាន​ថា រុ​ស្សី​អាច​នឹង​ឈ្លាន​ពាន​​អ៊ុយ​ក្រែ​ន​ខែ​ក្រោយ

3 ខែ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Joe Biden បាន​ព្រមាន​ពី​លទ្ធភាព​ជាក់លាក់​មួយ​ដែល​រុ​ស្សី​អាច​នឹង​ឈ្លានពាន​អ៊ុយ​ក្រែ​

អ៊ុយក្រែន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Joe Biden បាន​ព្រមាន​ពី​លទ្ធភាព​ជាក់លាក់​មួយ​ដែល​រុ​ស្សី​អាច​នឹង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​។

ទន្ទឹម​នឹង​នេះ​ដែរ​ រុ​ស្សី​បាន​និយាយ​ថា​ខ្លួន​មើលឃើញ​ជំនឿ​តិចតួច​ណាស់​សម្រាប់​ការ​ដោះស្រាយ​វិបត្តិ ក្រោយ​ពេល​អា​មេ​រិ​ក​បដិសេធ​ការ​ទាមទារ​របស់​រុ​ស្សី​ដែល​ចង់បាន​ការ​ធានា​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​។

ការ​ប្រមូលផ្តុំ​កងទ័ព​រាប់​សែន​នាក់​របស់​រុ​ស្សី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ឈ្លានពាន​របស់​រុ​ស្សី​។ ប៉ុន្តែ​រុ​ស្សី​បដិសេធ​ថា​ខ្លួន​មាន​គម្រោង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ការ​ព្រមាន​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ពី​លទ្ធភាព​នៃ​ការ​ឈ្លានពាន​របស់​រុ​ស្សី​ធ្វើ​ឡើង​តាម​រយៈ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

«​ប្រធានាធិបតី Biden និ​យា​ថា​មាន​លទ្ធភាព​ជាក់លាក់​មួយ​ដែល​រុ​ស្សី​អាច​ឈ្លានពាន​អ៊ុយ​ក្រែ​នៅ​ខែកុម្ភៈ​»​។ នេះ​ជា​បញ្ជាក់​របស់​លោកស្រី Emily Horne អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​។

សេចក្តី​ប្រកាស​របស់​សេត​វិមាន​ថ្លែង​ថា «​អំឡុង​ការ​សន្ទនា​គ្នា ប្រធានាធិបតី Biden បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ត្រៀមខ្លួន​របស់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ ប្រ​សិន​រុ​ស្សី​ឈ្លានពាន​អ៊ុយ​ក្រែនប​ន្ថែ​ម​»​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky និយាយ​ថា​ពួក​គេ​បាន​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​ការទូត​កាលពី​ពេល​ថ្មី​ៗ​នេះ និង​បាន​ព្រមព្រៀង​គ្នា​អំពី​សកម្មភាព​រួម​សម្រាប់​ពេល​អនាគត​។

អ្នកជំនាញ​យោធា​មួយ​ចំនួន​បាន​លើក​ឡើង​ថា រុ​ស្សី​ប្រហែល​កំពុង​រង់ចាំ​ឲ្យ​ដី​នៅ​អ៊ុយ​ក្រែ​នក​កសិន ដូច្នេះ​ពួក​គេ​អាច​បញ្ជូន​ឧបករណ៍​ធុន​ធ្ងន់​ចូល​បាន​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ មករា ដដែល​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ប​ញ្ឍ​ប់​ដំណើរការ​បំពង់​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​ដែល​បញ្ជូន​ឧស្ម័ន​របស់​រុ​ស្សី​ទៅ​អ៊ឺ​រ៉ុ​ប​ខាងកើត ប្រ​សិន​រុ​ស្សី​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។

បំពង់​បង្ហូរ​ឧ​ស្ម័ន Nord Stream 2 មាន​ប្រវែង ១.២២៥​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​អស់​រយៈពេល ៥​ឆ្នាំ និង​ចំណាយ​ប្រាក់​អស់ ១១​ពាន់​លាន​ដុល្លារ​។ បំពង់​នេះ​ដែល​រត់​ក្រោម​សមុទ្រ​បាល់​ទិ​ក ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​នាំ​ចេញ​ឧស្ម័ន​របស់​រុ​ស្សី​ឲ្យ​បាន​ទ្វេ​ដង​ទៅ​កាន់​អា​ឡឺ​ម៉​ង​។

ប៉ុន្តែ​រហូត​មក គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ដំណើរការ​នៅឡើយ​ទេ ខណៈ​ដែល​និយតករ​បាន​និយាយ​កាលពី​ខែ​វិ​ច្ឆិ​កាថា វា​មិន​អនុវត្ត​តាម​ច្បាប់​អា​ឡឺ​ម៉​ង់ និង​បាន​ផ្អាក​ការ​អនុម័ត​៕ (​យោង​តាម​ប្រភព​៖ BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture