ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តន្ត្រី​តាម​ខេត្ត​រក​ចំណូល​បាន​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​កម្ម​វិធិ​រៀប​អាពាហ៍ពិពាហ៍ បុណ្យ​ទាន​នានា​អាច​រៀបចំ​ជួបជុំ​គ្នា​បាន​ឡើង​វិញ តាំងពី​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ ម្ចាស់​វង់​តន្ត្រី​នៅ​តាម​ខេត្ត​ស្រុក​នានា អះអាង​ថា​ខ្លួន​អាច​រក​ចំណូល​បាន​ឡើង​វិញ​បណ្តើរ​ៗ​ ទោះបី​មិន​ទាន់​ដូច​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ ​១៩ ​ក្នុង​ឆ្នាំ ​២០០០…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​កម្ម​វិធិ​រៀប​អាពាហ៍ពិពាហ៍ បុណ្យ​ទាន​នានា​អាច​រៀបចំ​ជួបជុំ​គ្នា​បាន​ឡើង​វិញ តាំងពី​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ ម្ចាស់​វង់​តន្ត្រី​នៅ​តាម​ខេត្ត​ស្រុក​នានា អះអាង​ថា​ខ្លួន​អាច​រក​ចំណូល​បាន​ឡើង​វិញ​បណ្តើរ​ៗ​ ទោះបី​មិន​ទាន់​ដូច​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ ​១៩ ​ក្នុង​ឆ្នាំ ​២០០០ ​ក្តី ​។

លោក ហៃ រ៉ា​យ៉​ត ម្ចាស់​ក្រុម​តន្ត្រី​យីហោ ​«​រ៉ា​យ៉​ត តន្ត្រី​ហង្ស​នាគ​»​ ឬ​ហៅ​ថា​ក្រុម​អក​កា​ដង់​នៅ​ខេត្តកំពង់ចាម ​បាន​និយាយ​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ ឱ្យ​មានការ​រៀបចំ​កម្មវិធី​តូច​ធំ​ឡើង​វិញ ក្រុម​របស់​លោក​អាច​ចេញ​ប្រគំ​តាម​កម្មវិធី​នានា​ជា​ច្រើន ក្នុង​មួយ​ខែ​ៗ​ ។ លោក​ពោល​ក្នុង​មូ​យ​ខែ​ៗ​ចេញ​ប្រគំ​តាម​កម្ម​ពិធី​តូច​ធំ មិន​តិច​ជាង ​២០ ​រោង​ឬ​កម្មវិធី​ទេ​ ។

លោក​ហៃ រ៉ា​យ៉​ត បញ្ជាក់​ថា៖ «​ការ​ប្រគំ​តន្ត្រី​ក្នុង​មួយ​កម្មវិធី មាន​តម្លៃ​ប្រហែល ​៤៨០​ ដុល្លារ​អា​មេ​រិ​ក​នៅ​ជិត​ៗ ​។ បើ​លេង​នៅ​ក្រៅ​ខេត្ត​ តម្លៃ​ប្រហែល​ ៥៥០ ​ដុល្លារ​អា​មេ​រិ​ក ​។ ការ​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាច​រៀបចំ​ពិធីការ និង​បុណ្យ​នានា​ឡើង​វិញ​ ធ្វើ​របរ​ច្រើន​ណាស់​មាន​ចំណូល​ឡើង​វិញ​ ។ ដូច​ជា​ពួក​យើង​នេះ អាច​សន្សំ​ប្រាក់​បាន​ជាង​ ២ ០០០ ​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​មួយ​ខែ​ៗ ​ក្រៅពី​កាត់​ចំណាយ​ទៅ​អ្នក​ច្រៀង​និង​អ្នក​រាំ​» ​។

ក្រុម​តន្ត្រី​រ៉ា​យ៉​ត​តន្ត្រី​ហង្ស​នាគ ​មាន​សមាជិក​ ១៣ ​នាក់​ ។ ម្ចាស់​ក្រុម​តន្ត្រី​នេះ​បាន​រៀបរាប់​ថា ក្រោយ​ពី​ខកខាន​ប្រគុំ​តន្ត្រី​ជិត​ ២ ​ឆ្នាំ​កន្លង​មកនេះ ពួក​គេ​បាន​ខាត​បាត់​ចំណូល​ចិ​ញ្ចី​ម​ជីវិត ប៉ះពាល់​ជីវភាព​គ្រប់​ៗសមាជិ​ក​ទាំងអស់​ ។

ចំណែក​លោក​តូច ពិសិដ្ឋ ម្ចាស់​តន្ត្រី​យី​យោ​ពិ​សេដ្ឋ​តន្ត្រី​ ឬ​ហៅ​ថា​អក​កេះ​នៅ​ខេត្តកំពត​ បាន​និយាយ​ថា ទោះ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ការ​ឆ្លង​កូ​វី​ដ​ ១៩​ បាន​ធ្លាក់​ចុះ តែ​ពលរដ្ឋ​នៅ​តែ​ខ្លាច​នៅឡើយ ​។ លោក​ថា​ក្រោយ​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​មក ​ក្រុម​តន្ត្រី​របស់​លោក​អាច​ទទួល​បាន​ភ្ញៀវ​ ១០ ​កម្មវិធី​នៅ​ក្នុង​មួយ​ខែ​ ។ ចំនួន​នេះ​នៅ​តិ​ចជាង​កាលពី​មិន​ទាន់​ផ្ទុះ​កូ​វី​ដ ​១៩ ដែល​ក្នុង​មួយ​ៗ លោក​ទទួល​បាន ២០ ទៅ ៣០ កម្មវិធី​ឯណោះ ​។

ក្រុម​អក​កេះ​ មាន​ទី​ទាំង​នៅ​ខេត្តកំពត​នេះ​ មាន​សមាជិក​ជាង ២០ នាក់ ។ ក្នុង​មួយ​កម្មវិធី​(១​រោង​)​តម្លៃ​ ៨៥០​ ដុល្លារ​អា​មេ​រិ​ក​បើ​ឆ្ងាយ​តម្លៃ​ប្រហែល​ជាង ១០០០ ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ