ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ដាក់​លេខ​ទូរ​សព្ទ Hotline 117 ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​នៅ​ពេល​មាន​បញ្ហា​អ្វី​កើតឡើង​ពិតប្រាកដ ពិសេស​នៅ​ពេល​ត្រូវការ​ជំនួយ​ពី​នគរបាល​ជាតិ នៅ​ទូ​ទាំង​ប្រទេស​២៤​ម៉ោង…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ដាក់​លេខ​ទូរ​សព្ទ Hotline 117 ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​នៅ​ពេល​មាន​បញ្ហា​អ្វី​កើតឡើង​ពិតប្រាកដ ពិសេស​នៅ​ពេល​ត្រូវការ​ជំនួយ​ពី​នគរបាល​ជាតិ នៅ​ទូ​ទាំង​ប្រទេស​២៤​ម៉ោង លើ​២៤​ម៉ោង ប្រកបដោយ​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់ ស្មោះត្រង់​តាម​វិជ្ជាជីវៈ ។

ខ្សែ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​ «117» នេះ គឺជា​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​រង់ចាំ​ទទួល និង​ឆ្លើយ​តប​បន្ទាន់​ភ្លាម​ៗ នៅ​ពេល​ទទួល​បាន​នូវ​សេចក្ដីរាយការណ៍ សុំ​ជំនួយ​ពិតប្រាកដ ពី​នគរបាល​ជាតិ ដូច​ជា គ្រោះ​អគ្គិភ័យ​, បទល្មើស​ព្រហ្មទណ្ឌ​, គ្រោះថ្នាក់​ចរាចរណ៍​, ឬ​ភាព​អសកម្ម​មួយ​ចំនួន​របស់​មន្ដ្រី​នគរបាល នៅ​តាម​មូលដ្ឋាន​ជាដើម ។

ដោយឡែក ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍ ត្រូវការ​អន្តរាគមន៍​បន្ទាន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរ​សព្ទ​មក​កាន់​លេខ «1291» ។

ក្រៅពី​ទូរ​សព្ទ​មក​លេខ​ទាន់​ហេតុការណ៍ «1291» ក៏​អាច​ទាក់ទង​មក​តាម​បណ្តាញ Telegram, WhatsApp, Line របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ 031 5555 669 ឬ​ឆាត​មក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie

លេខ​ទូរ​សព្ទ​របស់​សមត្ថកិច្ច ទាំង ២​ខ្សែ​ខាងលើ​ម​នេះ​ហើយ ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង អាច​កត់​លេខ «117 ប៉ូលិស​» និង​«1291 ប៉េ​អ៊ឹម​» រក្សា​ទុក​ក្នុង​ទូរ​សព្ទ​ដៃ​របស់​បងប្អូន ប៉ុន្តែ​ប្រសិនបើ​ពុំ​មានការ​ចាំបាច់​ជាក់ស្តែង​អ្វី​ទេ សូម​បងប្អូន​មេត្តា​កុំ​ហៅ​ទូរ​សព្ទ មក​រំខាន​ក្រុមការងារ ដើម្បី​ទុក​ពេលវេលា​ឲ្យ​សមត្ថកិច្ចទាំង២ លោកបម្រើ​ពលរដ្ឋ​ផ្សេង​ទៀត ដែល​ត្រូវការ​ជំនួយ​បន្ទាន់ ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ