ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការទទួលទានប្រេងដូង ពិតជាល្អមែនឬទេ?

4 ឆ្នាំ មុន

ប្រេងដូងគឺជាប្រភពដ៏សម្បូរបែបនៃជាតិខ្លាញ់ឆ្អែត ដែលមានប្រយោជន៍ចំពោះសុខភាព ហើយមនុស្សជាច្រើនជ្រើសរើសវា ដោយសារតែអត្ថប្រយោជន៍របស់វាចំពោះស្បែក និងសុខភាពទូទៅ។ ថ្វីត្បិតតែប្រេងដូងជាប្រភពធម្មជាតិនៃវីតាមីន និងខ្លាញ់ ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក៏ដោយ ការទទួលទានវាច្រើនពេក អាចនឹងមានបញ្ហាដល់សុខភាព។ តើបញ្ហាទាំងនោះមានអ្វីខ្លះទៅ?

១. រាគ

នេះគឺជាផលប៉ះពាល់ទូទៅបំផុតនៃប្រេងដូង។ នៅពេលដែលប្រេងដូងត្រូវបានទទួលទាន វានឹងសម្លាប់មេរោគនៅក្នុងមាត់ ក៏ដូចជាបាក់តេរីនៅក្នុងពោះវៀន។ ការសម្លាប់មេរោគគឺជាការល្អ តែការសម្លាប់បាក់តេរីល្អៗក្នុងពោះវៀន គឺជាបញ្ហា។ នៅពេលបាក់តេរីល្អៗនៅក្នុងពោះវៀនត្រូវបានបាត់បង់ វានឹងធ្វើឱ្យអ្នកប្រឈមនឹងបញ្ហារាគរូសមិនបាត់។​

២. បង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់

ដូងមានកម្រិតខ្ពស់នៃ LDL (កូឡេស្តេរ៉ុលអាក្រក់) និង កូឡេស្តេរ៉ុលល្អ HDL ដែលនេះអាចនៅតែជាបញ្ហាសម្រាប់អ្នកដែលមានបរិមាណកូឡេស្តេរ៉ុលខ្ពស់ក្នុងចរន្តឈាមរបស់ពួកគេ។ បរិមាណខ្លាញ់ឆ្អែត នៅក្នុងប្រេងដូងគឺខ្ពស់ជាងខ្លាញ់ ឬប្រេងផ្សេងទៀត។ វាត្រូវបានគេរកឃើញថាកម្រិតខ្ពស់នៃជាតិខ្លាញ់ឆ្អែត នាំឱ្យមានការកើនឡើងនៃកូឡេស្តេរ៉ុលអាក្រក់ ដែលអាចបណ្តាលឱ្យមានផលវិបាកដល់សុខភាព។

៣. ឈឺក្បាល

អ្នកដែលបានទទួលទានប្រេងដូង ជារឿយៗជួបប្រទះការឈឺក្បាល។ វាកើតឡើងនៅពេលដែលអាស៊ីតខ្លាញ់ខ្សែសង្វាក់មធ្យមនៅក្នុងប្រេងដូងបំបែកកោសិកាផ្សិត (ដែលបណ្តាលឱ្យមានការឆ្លង) ដោយហេតុនេះបញ្ចេញជាតិពុលផ្សិតចូលទៅក្នុងចរន្តឈាម។ ដូច្នេះ នេះ​ធ្វើ​ឱ្យ​ឈឺក្បាល៕