ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​៣​រូប​​ជួបគ្រោះ ពេល​កំពុង​នាំគ្នា​ដេញ​តាម​ចាប់​ចោរឆ.ក់

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួសធ្ងន់​ និង​មធ្យម

​រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួសធ្ងន់​ និង​មធ្យម ដោយសារ​តែ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ពីក្រោយ ខណៈ​ពេល​ដែល​មន្ត្រី​នគរបាល​ទាំង​៣​នាក់​ រួម​នឹង​ប្រជាពលរដ្ឋ​ខាងលើ​កំពុង​ដេញ​តាម​ចាប់​ចោរ​ឆ.ក់​ជាមួយ​គ្នា​លើ​ដងផ្លូវ​តែ​មួយ​។

ឧប្បត្តិ​ហេតុ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែ មក​រា ឆ្នាំ ២០២២ នៅ​តាម​ផ្លូវ​ឌួ​ង​ងៀប ហៅ​ផ្លូវ​សេះស ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ដែល​រង​គ្រោះ​ខាងលើ​រួម​មាន​ ១-លោក​​អនុសេនីយ៍ឯក ផេង ចាន់​ថុ​ន នាយ​រង​ប៉ុស្តិ៍​ រង​របួស​ជើង​ដេរ​ចំនួន​៨​ថ្នេរ ​២-លោក​​អនុសេនីយ៍ឯក សោម ណា​រ៉ា​ន់ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ រង​របួស​រយះ​ចង្ការ​ធ្ងន់ធ្ងរ ​ដេរ​ចំនួន​១៤​ថ្នេរ ​និង​បាក់​ធ្មេញ​អស់​ចំនួន​៤​គ្រាប់​ និង​​៣-លោក​​អនុសេនីយ៍ត្រី ប៉ែន ដា​រ៉ា​ហុង​ឡេ​ង មន្ត្រី​នគរបាល​ប៉ុស្តិ៍ របួស​ជង្គង់​នឹង​ប្រអប់ដៃ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​​ឱ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​ខាងលើ នគរបាល​ទាំង​២​នាក់​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់ចំណុច​ផ្លូវ​ច្រកចូល​ភូមិ​គោក​បញ្ជាន់ ព្រំប្រទល់​សង្កាត់​ចោម​ចៅ​ទី​២ ក៏​បានឮ​ប្រជាពលរដ្ឋ​ស្រែ​កថា​«​ចោរ​ៗ » ហើយឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ប៊ីត ពណ៌​ខៀវ​លា​យស មិន​ចាំ​ស្លាក​លេខ​ ចេញពី​ទីនោះ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឃើញ​​ហេតុការណ៍​បែប​នេះ​ មន្ត្រី​នគរបាល​ទាំង​៣​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ ដើម្បី​ឃាត់ខ្លួនជនសង្ស័យ​ ប៉ុន្តែ​ជនសង្ស័យ​អត់​ឈប់​ទេ ​និង​បាន​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន ចំណែក​ប្រជាពលរដ្ឋ​១​ក្រុម​ទៀត​ក៏​បាន​ជួយ​ដេញ​តាម​ចាប់​ជនសង្ស័យ​ដែរ​ ​រហូត​ដល់​ផ្លូវ​ឧកញ៉ា ឌួ​ង ងៀប ហៅ ផ្លូវ​សេះស ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ស្រាប់តែ​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ជ្រុល​បុ.ក​ម៉ូតូ​មន្ត្រី​នគរបាល​រង​គ្រោះ​ បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​និង​មធ្យម​តែ​ម្ដង​ ដោយឡែក​​ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ មន្ត្រី​នគរបាល​ទាំង​៣​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​ ដែល​ស្ថិត​នៅ​ជិត​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​នោះ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២២ ​នេះ​ ​លោក​ម៉​ន វុ​ធី​ អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​សួរសុខទុក្ខ​​មន្ត្រីនគរបាល​រង​គ្រោះ​ទាំង​៣​នាក់ ​ព្រមទាំង​នាំ​យក​ថវិកា​របស់​លោក​ឧត្ដមសេនីយ៍ឯក​ស ថេ​ត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​ថវិការ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សរុប​ចំនួន​២,៤០០,០០០​រៀល​(​ពីរ​លាន​សែសិប​ម៉ឺន​រៀល​)​ទៅ​ឧ​ប​ត្ថ​ម​ដល់​នគរបាល​រង​គ្រោះ​ទាំង​៣​រូប​ ។ ​ចំណែក​លោក​ឃួ​ង ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ឧបត្ថម្ភ​ដល់​មន្ត្រី​នគរបាល​រង​គ្រោះ​ចំនួន​៣,០០០,០០០​រៀល​(​បី​លាន​រៀល​) ហើយ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឧបត្ថម្ភ ចំនួន​១,៨០០,០០០​រៀល​(​មួយ​លាន​ប៉ែតសិប​ម៉ឺន​រៀល​)​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ