ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone ដណ្តើម​បាន​តំណែង​កំពូល​វិញ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នៅ​ចិន

3 ខែ មុន

អាមេរិក ៖ ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​ដណ្តើម​បាន​តំណែង​កំពូល​មក​វិញ​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​

អាមេរិក ៖ ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​ដណ្តើម​បាន​តំណែង​កំពូល​មក​វិញ​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​បំបែក​កំណត់​ត្រា​លក់​នៅ​ត្រីមាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២១​កន្លង​ទៅ​នេះ ខណៈ​ដែល​ទណ្ឌកម្ម​អា​មេ​រិ​ក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គូប្រជែង​ដ៏​ធំ​របស់​ខ្លួន​គឺ Huawei​។ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​។

ក្រុមហ៊ុន​វិភាគ​ទីផ្សារ Counterpoint បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ទី ២៦ មករា កន្លងទៅនេះ​ថា​ ការ​លក់​របស់​ក្រុមហ៊ុន Apple កើនឡើង ២៣​ភាគរយ​ក្នុង​ទីផ្សារ​ចិន​ចាប់ពី​ខែតុលា ដល់​ធ្នូ​ ។

ការ​កើនឡើង​នៃ​ការ​លក់​នេះ​បាន​ធ្វើ​ឲ្យ Apple ដណ្តើម​បាន​តំណែង​លេខ ១​វិញ​ជា​លើក​ដំបូង​ចាប់តាំងពី​ចុង​ត្រីមាស​ឆ្នាំ ២០១៥​មក ដោយ​ផ្តួល​ក្រុមហ៊ុន Vivo របស់​ចិន​។

ចំណែក​ក្រុមហ៊ុន Vivo និង Oppo របស់​ចិន​វិញ​ស្ថិត​នៅ​ពីក្រោយ Apple មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ​។

របាយការណ៍​របស់​ក្រុមហ៊ុន Counterpoint និយាយ​ថា​ទីផ្សារ​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​មានការ​ធ្លាក់​ចុះ ៩​ភាគរយ​ផង​ដែរ​កាលពី​ឆ្នាំ​មុន​។

Mengmeng Zhang អ្នកវិភាគ​របស់ Counterpoint ថ្លែង​ថា “Apple ហក់​ឡើង​មក​លេខ ១​ក្នុង​ប្រទេស​ចិន​ភ្លាម ក្រោយ​ពេល​ទូរស័ព្ទ iPhone ១៣​ត្រូវ​បាន​ចេញ​លក់​កាលពី​ខែកញ្ញា ដោយ​មាន​តម្លៃ​ទាប​ជាង​គូប្រជែង​”​។

ការ​ហក់​ឡើង​របស់ Apple កើតឡើង​ខណៈ​ដែល​ក្រុមហ៊ុន Huawei រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​។

អា​មេ​រិ​កបាន​ហាមប្រាម Huawei ទិញ​សមាសធាតុ​សំខាន់​ៗ​ដូច​ជា​មីក្រូ​ឈី​ប ហើយ​ការ​ហាមប្រាម​នោះ​បាន​បង្ខំ​ឲ្យ Huwei ត្រូវ​បង្កើត​ប្រតិបត្តិការ​ផ្ទាល់ខ្លួន និង​មិន​អាច​ប្រើប្រាស់​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Google បាន​។

កាលពី​ខែធ្នូ Huawei និយាយ​ថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ជិត​មួយ​ភាគ​បី​ធៀប​នឹង​ឆ្នាំ​មុន មក​ត្រឹម ៩៩,៥​ពាន់​លាន​ដុល្លារ​។

សូម​បញ្ជាក់​ថា​ចិន​គឺជា​ទីផ្សារ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន Apple ដោយ​ការ​លក់​របស់ Apple នៅ​ចិនដីគោក ហុងកុង និង​តៃវ៉ាន់​ហក់​ឡើង ៧០​ភាគរយ​៕ (​យោង​តាម​ប្រភព​៖ AFP)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture