ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ថា​ទៅ​ទិញ​បាយ​ហូប ទៅ​រហូត​គ្មាន​ថ្ងៃ​ត្រឡប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​ហ្គ្រេ​ន​ភ្នំពេញ​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ បន្ទាប់​ពី​សន្តិសុខ​ម្នាក់​បំរើ​ការងារ​នៅ​ទីនោះ​ម្នាក់​បាន​ប្រទះ​ឃើញ​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​ហ្គ្រេ​ន​ភ្នំពេញ​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ បន្ទាប់​ពី​សន្តិសុខ​ម្នាក់​បំរើ​ការងារ​នៅ​ទីនោះ​ម្នាក់​បាន​ប្រទះ​ឃើញ​សព​នារី​ម្នាក់​អណ្តែត​នៅ​ក្នុង​ស្រះ​ទឹក ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្រះ​ទឹក ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ កែវ វ​ណ្ណី អាយុ​៦១​ឆ្នាំ ដែល​អះអាង​ថា​ត្រូវជា​ឪពុក​នារី​រង​គ្រោះ បានអោយ​ដឹង​ថា កូនស្រី​គាត់ ឈ្មោះ កែវ សុ​គ​ន្ធា អាយុ​២៣​ឆ្នាំ ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​១០​កក្កដា​ម្សិលមិញ កូន​របស់​គាត់​(​សព​)​បាន​ប្រាប់​ថា ទៅ​ទិញ​បាយ​ហូប ហើយ​ក៏​បាត់​រហូត​តែ​ម្តង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ។ គាត់​បាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ជួយ​រក និង​ទូរស័ព្ទ​ទៅ​វិទ្យុ​ ABC អោយ​ជួយ​ផ្សព្វផ្សាយ​ដែរ ក្រែង​មាន​បងប្អូន​ណា​បានឃើញ ។ លុះដល់​វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​ថ្ងៃ​ទី​១១​កក្កដា គាត់​បាន​ទទួល​ព័ត៌មាន​ថា មាន​គេ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ខាងលើ ក៏​ប្រញាប់​មក​មើល ទើប​ដឹង​ថា គឺជា​កូនស្រី​របស់​គាត់ ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក មិន​មាន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕