ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ​! កូរ៉េ​ខាងជើង​បន្ត​បា​.​ញ់​សាកល្បង​អាវុ.ធ ផ្គើន​នឹង​ការ​ថ្កោលទោស​អន្តរជាតិ

3 ខែ មុន

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ខ្លី​ចំនួន ២​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែមករា​ នេះ បណ្តាល​ឲ្យ​

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ខ្លី​ចំនួន ២​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែមករា​ នេះ បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​ពី​អា​មេ​រិ​ក​។

នេះ​គឺជា​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​លើក​ទី ៦​ហើយ​របស់​របប​ព្យុ​ង​យ៉ាង​នៅ​ក្នុង​ខែមករា​នេះ​។

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ខ្លួន​បានឃើញ​ការ​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​ចំនួន ២​គ្រាប់​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ចេញពី​ទីក្រុង Hamhung ស្ថិត​នៅ​ឆ្នេរ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង​។ មី​ស៊ី​ល​ធ្វើ​ដំណើរ​បាន​ចំងាយ​១៩០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់ ២០​គីឡូម៉ែត្រ​។

ការ​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​នេះ​កើតឡើង​តែ ២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ផ្តាច់​ការ​នេះ​បាន​បា​.​ញ់​សាកល្បង​គ្រូ​សមី​ស៊ី​ល (Cruise missile) ចូល​ក្នុង​សមុទ្រ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​។

គ្រូ​សមី​ស៊ី​ល​ដែល​បា​.​ញ់​ដោយ​កូរ៉េ​ខាងជើង​នេះ មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ​ឡើយ ប៉ុន្តែ​របប​នេះ​ផ្គើន​នឹង​ការ​ថ្កោលទោស​របស់​អន្តរជាតិ​ដោយ​ធ្វើការ​បា​.​ញ់​មី​ស៊ី​ល​ផ្លោង និង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​។

វា​គឺជា​ការ​បា​.​ញ់​សាកល្បង​លើក​ទី ៦​ហើយ​ក្នុង​ខែមករា ឆ្នាំ ២០២២​នេះ ខណៈ​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​ប្តេជ្ញា​ចិត្ត​ពង្រឹង​បច្ចេកវិទ្យា​យោធា​របស់​ខ្លួន នៅ​ពេល​ការ​ចរចារ​ជាមួយ​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​ជាប់​គាំង​។

កូរ៉េ​ខាងជើង​បាន​ប្រកាស​កាលពី​ដើមខែ​នេះ​ថា ខ្លួន​នឹង​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក និង​ពិចារណា​បន្ត​អភិវឌ្ឍន៍​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​។

កាលពី​ពេល​ថ្មី​ៗ​នេះ អា​មេ​រិ​កបាន​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​របប​ព្យុ​ង​យ៉ាង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប៉ុន្តែ​ត្រូវ​បាន​ចិន និង​រុ​ស្សី​រារាំង​។

មហាអំណាច​កុម្មុយនីស្ត​ទាំង​ពីរ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដក​បម្រាម​នៃ​ការ​នាំ​ចេញ​រូបសំណាក គ្រឿង​សមុទ្រ វាយ​ន​ភណ្ឌ​របស់​កូរ៉េ​ខាងជើង និង​បង្កើន​ការ​នាំ​ចូល​ប្រេង​៕ (​យោង​តាម​ប្រភព​៖ Reuters)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture