សម្តេចតេជោ បង្ហោះរូបថតការរីកចម្រើនក្នុងរាជធានីភ្នំពេញនៅអគារជាច្រើនតាមរយៈសន្តិភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះរូបថតជាច្រើនពីការរីកចម្រើន នៅក្នុងរាជធានីភ្នំពេញ តាមរយៈសន្តិភាព ។ សម្តេចតេជោ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះរូបថតជាច្រើនពីការរីកចម្រើន នៅក្នុងរាជធានីភ្នំពេញ តាមរយៈសន្តិភាព ។ សម្តេចតេជោ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះរូបថតជាច្រើនពីការរីកចម្រើន នៅក្នុងរាជធានីភ្នំពេញ តាមរយៈសន្តិភាព ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៧ មករា ឆ្នាំ២០២២ថានេះ គឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើងថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។
បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។
សម្តេចបញ្ជាក់ថា ៖«តាមរយៈទិដ្ឋភាពនេះបានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុងនៃប្រទេស កំពុងមានការអភិវឌ្ឍមួយនេះ»។
សម្តេចថា ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ការរីកចម្រើនទាំងអស់នេះមិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព ។
ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ៕
ចែករំលែកព័តមាននេះ