ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការរិះគន់ចាស់ដៃ លើតារាចម្រៀង ឆន សុវណ្ណរាជ រឿងទូរស័ព្ទរំខានគេឃោសនាលក់ខុនដូ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​រិះគន់​លើ​បណ្តាញ​សង្គម​ផង ការ​ជជែក​តាម​តុ​កាហ្វេ​ផង រឿង​ការ​រំខាន​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​មួយ​ចំនួន ពិសេស​នោះ គឺ​ការ​តេ​ចូល (Call) ចូល​លេខ​ឯកជន​របស់​គេ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​រិះគន់​លើ​បណ្តាញ​សង្គម​ផង ការ​ជជែក​តាម​តុ​កាហ្វេ​ផង រឿង​ការ​រំខាន​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​មួយ​ចំនួន ពិសេស​នោះ គឺ​ការ​តេ​ចូល (Call) ចូល​លេខ​ឯកជន​របស់​គេ និង​មាន​សម្លេង​តារាចម្រៀង​ល្បីឈ្មោះ​មួយ​ដួង គឺ​លោក ឆ​ន សុវណ្ណ​រាជ ឃោសនា​លក់​ខុន​ដូទៅ​វិញ ។

Picture

ជាក់ស្តែង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី២៧ ខែមករា​នេះ ​មានការ​បង្ហោះ​សារ​ និង​ការ​ចែកចាយ​យ៉ាង​ផុសផុល​នូវ​រូបថត​លោក ឆ​ន សុវណ្ណ​រាជ អម​ជាមួយ​សារ​អង្វរក បែប​ធុញទ្រាន់ ​ពី​មហាជន​ថា «​លោក ឆ​ន សុវណ្ណ​រាជ អើយ ឈប់​បាន​ឈប់​ទៅ ឈប់ Call មក​ទៀត លោក​មាន​ដី មានផ្ទះ មាន​ខុន​ដូរ លោកផុស​លក់​តាម​ផេ​ក​លោក​ទៅ មិនបាច់ Call មក​រាល់ថ្ងៃ​ទេ ខ​លម​ក​ខ្ញុំ​មិន​អស់ចិត្ត call មក​ប្រពន្ធ​ខ្ញុំ​ទៀត ខ្ញុំ​បាន Block លេខ​លោក២ខ្សែ​រហើយ នៅ call ទៅ​ប្រពន្ធ​ខ្ញុំ​ទៀត ។ ថា call ក៏ call ចុះ តែ​សុំ​មើល​ម៉ោង​ពេល​ផង ខ្ញុំ​អ្នកធ្វើការ ហត់​ណាស់ មាន​ពេល​បន្តិចបន្តួច​សម្រាក​ថ្ងៃត្រង់ លោក call មក​មិន​ឱ្យ​សម្រាក​ទៀត ។ call មក​អស់ហើយ​មិន​ថា​ខ្ញុំ ប្រពន្ធ​ខ្ញុំ ចូល​ដល់​បងប្អូន​ខ្ញុំ​ទៀត ។ លោក​ធ្វើ​អ​ញ្ចឹ​ង​ដើម្បី​អី បាត់​ប្រជាប្រិយភាព​ហើយ ​។ សូម​អរគុណ​លោក បើ​ឈប់ call មក​ខ្ញុំ​ទៀត​» ។

Picture
Picture

បន្ទាប់​មក ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ធ្វើការ​ចែកចាយ​ និង​ប​ញេញ​ទស្សនៈ​រិះគន់​ផង​ដែរ​ថា​«​មែន​តើ ធុញ​ណាស់ “​ជម្រាបសួរ​បាទ ខ្ញុំបាទ ឆ​ន សុវណ្ណ​រាជ សូម​ណែនាំ​គម្រោង ខុន​ដូរ​មួយ​កន្លែង​នៅ​…..» ។ ចង់​តែ​សួរ​ថា បាន​លេខ​ខ្ញុំ​ពី​ណា ឥឡូវ​អោយ​តែ​ឃើញ​លេខ​មិន​ស្គាល់​លែង​ចង់​ហ៊ាន​លើក ខ្ញុំ​ក្មេង​វត្ត នៅ​កុដិ​មួយ​លោក​ទេ អត់​ចាប់អារម្មណ៍​ខុន​ដូ​អី​ទេ​… ទាន់?​» ។

Picture

«​វា​ចូល​លក្ខណៈ​រំខាន​ខ្លាំង​មែនទែន ព្រោះ​អ្នក​តេ​ចូល​មក ជា​លេខ​ធម្មតា តែ​ពេល​លើក​ឡើង ស្រាប់តែ​លឺ​សម្លេង លោក ឆ​ន សុវណ្ណ​រាជ ឯណា​មក​ណែនាំ​គម្រោង​លក់​ខុន​ដូរ ឯណា​ឆ្កុយ​ ។ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ល់​បញ្ហា​នេះ​ផង វា​ចូល​លក្ខណៈ​រំខាន​គេ​ខ្លាំង​ណាស់​» ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក វិចិត្រ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ។

Picture

លោក​បាន​បន្ត​ថា «​មិន​ថា​តែ​ខ្ញុំ​ទេ ដែល​រង​ការ​រំខាន​បែប​នេះ មិត្ត​ភក្តិដទៃ​ទៀត ក៏​គេ​ធុញទ្រាន់​នឹង​ការ​ធ្វើ​បែប​នេះ​ដែរ ។ ព្រោះ​ពេល​តេ​មក ​គឺជា​លេខ​ធម្មតា របស់​ក្រុមហ៊ុនទូរស័ព្ទ ដែល​គិត​ថា ជា​លេខ​គេ​តេ​មក​មានការ​អី តែ​ពេល​លើក​និយាយ ជា​ការ​ប្រូ​ម៉ូត​លក់​ខុន​ដូ និង​ជា​សម្លេង តារាចម្រៀង​រូប​នេះ​» ។

យ៉ាងណាមិញ គេ​នៅ​រង់ចាំ​មើល​ថា ​តើតារាចម្រៀង​រូប​នេះ នឹង​ធ្វើការ​បកស្រាយ​យ៉ាងណា​ជុំវិញ​បញ្ហា​ខាងលើនេះ ៕

Picture
Picture
Picture
Picture