ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា ៖ ទោះបីមិនទាន់បានទទួលយុត្តិធម៌ តែលោកអំណរគុណសហមេធាវីការពារក្តី

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ក្តី នៅ​ក្នុង​តុលាការ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ទោះបីជា​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ការ​ដេរ​ប៉ូ​លោក សូម​អរគុណ​ដល់​សហ​មេធាវី និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តាមដាន​លើ​សំណុំរឿង​របស់​លោក ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ក្តី នៅ​ក្នុង​តុលាការ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ទោះបីជា​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ការ​ដេរ​ប៉ូ​លោក សូម​អរគុណ​ដល់​សហ​មេធាវី និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តាមដាន​លើ​សំណុំរឿង​របស់​លោក ។

Picture

លោក​កឹ​ម​សុខា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ ២០២២​យ៉ាង​ដូច្នេះ​ថា​៖« ទោះបី​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហ​មេធាវី​ការពារ​ក្តី​ខ្ញុំ សហការី​ខ្ញុំ បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស អង្គការ​សង្គម​ស៊ី​វិល អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អ្នកការទូត​តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ដែល​បាន​តាមដាន​សង្កេតការណ៍​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នូវ​ដំណើរការ​សវនាការ​ករណី​របស់ខ្ញុំ​កន្លង​មក ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

Picture

លោក​ថា ជាក់ស្តែង​ជា​កិត្តិយស កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​បើក​សវនាការ​ករណី​ខ្ញុំ​ឡើង​វិញ លោក​ជំទាវ​ឯកអគ្គរាជទូត​ន័​រវេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ​ឡង់​ដែល​មាន​ស្ថានទូត​នៅ​ទីក្រុង​បាងកក បាន​មក​ជួប​ខ្ញុំ​ផ្ទាល់​ដល់​គេហដ្ឋាន ដើម្បី​សម្តែង​ការ​គួរសម និង​សាកសួរ​អំពី​ដំណើរការ​សវនាការ​នេះ​ផង​ដែរ ។

Picture

លោក​ក៏​សូម​បញ្ជាក់​ថា ចំ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ឆ្នាំ​២០២២​នេះ ន័​រវេរ ក៏​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ដើមឆ្នាំ​នេះ​ផង​ដែរ ។

Picture

សូម​ជម្រាប​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​លើក​ពេល​ទៅ​បើក​សវនាការ​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ​ខណៈ​ពេល​ដែល​ក្រុម​សហ​មេធាវី​របស់​លោក​ទាមទារ​ឲ្យ​តុលាការ​ព​ន្លឿ​ន​បើក​សវនាការ​ដោះ​កូនក្តី​របស់​ខ្លួន ៕