ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត​នឹង​មាន​ផ្លូវ​កាត់​ពី​ផ្លូវជាតិ​លេខ​ ៤ ​ទៅ​ភ្នំ​បូកគោ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋី​ពីរ​រូប​បាន​ចាប់ដៃ​គ្នា​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​៤​ កាត់​តាម​ចម្ការ​ដូងប្រេង ទៅ​កាន់​ភ្នំ​បូកគោ ​តែ​ម្តង​ ។ សេដ្ឋី​ទាំង​ពីរ​រូប​នោះ​មាន អ្នកឧកញ៉ា​…

រាជធានី​ភ្នំពេញ ៖ សេដ្ឋី​ពីរ​រូប​បាន​ចាប់ដៃ​គ្នា​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​៤​ កាត់​តាម​ចម្ការ​ដូងប្រេង ទៅ​កាន់​ភ្នំ​បូកគោ ​តែ​ម្តង​ ។ សេដ្ឋី​ទាំង​ពីរ​រូប​នោះ​មាន អ្នកឧកញ៉ា​ ម៉ុង ឬ​ទ្ធី ដែល​ជា​ម្ចាស់​ចម្ការ​ដូងប្រេង​នៅ​លើ​ផ្លូវជាតិ​លេខ ​៤ និង​អ្នកឧកញ៉ា​ សុខ គង់ ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ភ្នំ​បូកគោ ​។

ផ្លូវ​មួយ​ខ្សែ​នេះមាន​ប្រវែង ​២៧ ​គីឡូម៉ែត្រ ត​ភ្ជាប់​ពីរ​ផ្លូវជាតិ​លេខ ​៤ PK158+200 ឆ្លងកាត់​តាម​ចម្ការ​ដូងប្រេង​ឆ្ពោះទៅ​កាន់​ភ្នំ​បូកគោ នឹង​អាច​លេច​រូបរាង​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ ​។ អ្នកឧកញ៉ា​ ម៉ុង ឬ​ទ្ធី មាន​ប្រសាសន៍​ឱ្យដឹង​ថា គម្រោង​ស្ថាបនា​ផ្លូវ​នេះ លោក​គឺជា​អ្នក​សម្បទាន​ដី​សម្រាប់​គម្រោង​សាង់សង់​ផ្លូវ ហើយ​អ្នកឧញ៉ា សុខ​ គង់ គឺជា​អ្នក​ចំណាយ​លុយ​ក្នុង​ការ​សាងសង់​ផ្លូវ​នេះ ។​ ការ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ត្រូវ​គេ​មើលឃើញ​ថា ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទាំង​វិស័យ​ជំនួញ​ និង​ទេសចរណ៍​ ។

លោក​ កែវ សុ​ជាតិ ​ប្រធាន​ក្រុមហ៊ុន​ KW Cambodia ប្រចាំ​ខេត្តកំពត​ ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​នេះ​នឹង​ជំរុញ​សក្ដានុពល​អភិវឌ្ឍន៍​ខេត្ត​នេះ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ​។ អ្វី​ដែល​ពិសេស​នោះ នឹង​ជំរុញ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត​ឱ្យមាន​តម្លៃខ្ពស់​មួយ​កម្រិត​ទៀត​ផង​ដែរ ។ លោក​ថា នៅ​ពេល​ផ្លូវ​នេះ​សាងសង់​ហើយ នឹង​ធ្វើ​ឱ្យ​តម្រូវការ​ដី​ធ្លី​កើនឡើង ពិសេស​សម្រាប់​ធ្វើ រី​សត សណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ ​លំនៅ​ឋាន​លម្ហែជាដើម ពីព្រោះ​ថា ​ផ្លូវ​នេះនឹង​ទាក់ទាញ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កាន់​ខេត្តកំពត​កាន់តែ​ច្រើន ដោយសារ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញចូល​គ្រប់​ទិស ដូច​ជា​ពី​ភ្នំពេញ ពី​ទីរួមខេត្ត​កំពង់ស្ពឺ ពី​ខេត្តកោះកុង ​ក៍បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ