ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​និយម​របស់​ខ្មែរ​ និង​ការ​ស្រឡាញ់​បរិស្ថាន​ធ្វើ​ឱ្យផលិតផល​ធ្វើ​ពី​ដី​មាន​ទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ និន្នាការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ពិសេស​ផលិតផល​ធ្វើ​ពី​ដី​មានការ​កើនឡើង បាន​ធ្វើឱ្យសិប្បកម្ម​ស្មួ​ន​ដី របស់​អ្នក​ខេត្ត​កំពង់​ឆ្នាំ​ងមាន​ទីផ្សារ​ ។ អ្នកស្រី យង់ សុខា ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុលា​ភា​ជ​ក្នុង​ខេត្តកំពង់ឆ្នាំង​…

រាជធានី​ភ្នំពេញ​ ៖ និន្នាការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ពិសេស​ផលិតផល​ធ្វើ​ពី​ដី​មានការ​កើនឡើង បាន​ធ្វើឱ្យសិប្បកម្ម​ស្មួ​ន​ដី របស់​អ្នក​ខេត្ត​កំពង់​ឆ្នាំ​ងមាន​ទីផ្សារ​ ។ អ្នកស្រី យង់ សុខា ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុលា​ភា​ជ​ក្នុង​ខេត្តកំពង់ឆ្នាំង​ បានឱ្យ​ដឹង​ថា ផលិតផល​ធ្វើ​ដី ឥឡូវមានការ​គាំទ្រ​ជាង​មុខ​បន្តិច ​។ អ្នកស្រី​បញ្ជាក់​ថា ក្អម​ និង​ឆ្នាំង​ភាគច្រើន​គេ​យក​ដាក់​ម្ហូប ​ឬ​សម្រាប់​ចម្អិន​អាហារ ដូច្នេះ​ផលិតផល​បែប​នេះមានការ​កុម្ម៉ង់​ទិញ​ច្រើន​ ។

ម្យ៉ាងវិញទៀត បើ​តាម​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុលា​ភា​ជ មើលឃើញ​ថា ក្នុង​ស្ថានភាព​រាល​ត្បា​ត​ពី​ជំងឺ​កូ​វី​ដ​ ១៩ ដែល​ផលិត ផល​ពី​បរទេស​ពិបាក​នាំ​ចូល អាច​ជា​ឱកាស​ឱ្យពលរដ្ឋ​ងាក​មក​ប្រើ​ផលិតផល​ក្នុងស្រុក ។ លោកស្រី​បន្ថែម​ថា កន្លង​មក​ដូច​ជា​ផើងផ្កា​មានការ​នាំ​ចូល​ពី​ក្រៅ​មក​ច្រើន តែ​នៅ​ពេល​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ ​១៩ ការ​នាំ​ចូល​មានការ​លំបាក ពលរដ្ឋ​បាន​ងាក​មក​ប្រើ​ផលិត ផល​អ្នក​ខេត្តកំពង់ឆ្នាំង​ ។ ចំណែក​ឆ្នាំងដី​ដែល​កាលពី​មុនគេ​ទិញ​ទុក​សម្រាប់​តែ​ប្រើ​ដាំ​ថ្នាំខ្មែរ ​តែ​មក​ដល់​សព្វ​ថ្ងៃនេះ​គេ​ទិញ​យក​ទៅ​ច្នៃ​ជា​ឆ្នាំង​ស្ល​ដ៏​ទាក់ទាញ បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ផង បង្ហាញ​ពី​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​ផង ​។ ទោះ​យ៉ាងអ្នកស្រី យង់​ សុខា និយាយ​ថា ​របរ​ស្មូន​ដី​នេះមិនសូវ​ជា​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​នោះ​ទេ ​ដោយសារ​មានការ​ចំណាយ​ទៅ​លើ​វត្ថុធាតុដើម​ច្រើន និង​អាជីព​ដែល​បង្ហាញ​ពី​អត្ត​សញ្ញា​ខ្មែរ​នេះមានការ​នឿយហត់ ប្រើ​កម្លាំង​ទៀត​ផង ​។

ឆ្នាំងដី​យក​ទៅ​ដាក់​សម្លប្រហើរ​នំ​បញ្ចុក កូនចាន​តូច​ៗ​ធ្វើ​ពី​ដី ដាក់​បង្អែម​ធ្វើ​ឱ្យបង្អែម​ត្រជាក់ ​និង​កាន់តែ​ឈ្ងុយ​ឆ្ងាញ់ ។ គំនិត​ច្នៃប្រឌិត​របស់​អ្នកលក់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ​មិនមែន​មាន​ត្រឹមតែ​សម្រាប់​អាហារ នំចំណី​នោះ​ទេ ផលិតផល​ធ្វើ​ពី​ដី​ជា​ច្រើន​ទៀត ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​តុបតែង​តាម​សណ្ឋាគារ ភោជនីយដ្ឋាន​ធំ​ៗ​ទៀត​ផង ​។

មានការ​សង្កេត​ឃើញ​ថា ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​ត្រូវ​គេឱ្យតម្លៃ ​។ តម្លៃ​យ៉ាង​ហោច​ណាស់ អ្នក​បាន​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដូច​ជា​របស់​ផលិត​ចេញពី​ដី​ជាដើម​នេះ បាន​បង្ហាញ​ថា ​អ្នក​ប្រើប្រាស់​នោះ​បាន​ចូលរួម​លើកកម្ពស់​ស្នាដៃ​ខ្មែរ ជា​អ្នក​ថែរក្សា​អត្តសញ្ញាណ​ជាតិ និង​ជា​អ្នក​ស្រឡាញ់​ធម្មជាតិ បរិស្ថាន​ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ