ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ កំពុងជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វី​ដេ​អូ ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មីន អោ​ង​ឡា​ង ពាក់ព័ន្ធ​ស្ថានភាព​វិ​វត្ត​ថ្មី​ៗ​នៅ​មី​យ៉ា​ន់​ម៉ា ។ នេះ​បើ​តាម​ការ​ចេញផ្សាយ របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ។

កាលពី​ថ្ងៃ​ទី​២៥ មក​រា កន្លង​មកនេះ ក្នុង​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​លោក Ismail Sabri Yaakob នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្ដេច​ថា នឹង​ជួប​ពិភាក្សា​តាម​វី​ដេ​អូ​ជាមួយនឹង​លោក មីន អោ​ង​ឡា​ង ដើម្បី​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ការងារ​ទាំង​អស់នេះ ។

សម្តេច​ថា ការ​ជួប​នេះ​ក្រោយ​ពី​សម្តេច​បាន​ទៅ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មី​យ៉ា​ម៉ា​ហើយ​នោះ ស្រាប់តែ​មានការ​កាត់ទោស​លោក ជំទាវ អោ​ង សាន​ស៊ូ​ជី រយៈពេល​៤​ឆ្នាំ និង​ការ​ប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា ។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា មាន​លក្ខណៈ​ស្មុគស្មាញ​មែនទែន ដោយសារ​មាន​រដ្ឋាភិបាល​ដល់​ទៅ​ពីរ​ឯណោះ រួម​ទាំង​រដ្ឋាភិបាល​ស្រមោល​ផង​ដែរ ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ក៏​បាន​អំពាវនាវ​អោយ​មានការ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា រួម​ទាំង​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី​ផង​ដែរ ។

លោក​ថា ទាក់ទង​ទៅ​នឹង​ជំនួយ​មនុស្សធម៌ តាម​រយៈ​មជ្ឈមណ្ឌល​អាហារ ដែល​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​បាន​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ។

សូម​រំលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​អះអាង​រួច​ហើយ​ថា ការ​ដោះស្រាយ​វិបត្តិ​របស់​មី​យ៉ា​ន់​ម៉ា គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​រួម​ទាំង​៥ ដែល​អាស៊ាន​បាន​សម្រេច កាលពី​ខែមេសា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ឥណ្ឌូ​នេ​ស៊ី​ស្តី​ពី​បញ្ហា​របស់​មី​យ៉ា​ន់​ម៉ា ។

គោលការណ៍​រួម​ទាំង​៥​នោះ​រួម​មាន ៖ ទី​១. បិទ​បញ្ចប់​អំពើ​ហិង្សា​, ទី​២. រៀបចំ​កិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាបនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​,​ទី​៣. បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ក្នុង​មី​យ៉ា​ន់​ម៉ា​, ទី​៤. តែងតាំង​ប្រេសិត​ពិសេស ដើម្បី​សម្របសម្រួល​កិច្ច​ពិភាក្សា និង​ទី​៥. អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​ចូល​ទៅ​ក្នុង​ប្រទេស​នេះ ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កំពុង​ស្ថិត​ក្នុង​ការ​ចាប់អារម្មណ៍ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​បណ្តាញ​ផ្សព្វផ្សាយ និង​មេដឹកនាំ​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ