ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ចាយ​លុយ​ដែល​គ្មាន​ប្រាក់​ក្នុង​ដៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​សង្គម នៅ​ក្នុង​នោះ​ការ​ការ​ទូទាត់​ឌី​ជី​ថ​ល បាន​កំពុង​រីក​ចម្រើន​គួរ​ឱ្យចាប់អារម្មណ៍​ផង​ដែរ​ ។ លោក​បណ្ឌិត ​អ៉ិន ចាន់​នី…

រាជធានី​ភ្នំពេញ ៖ វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​សង្គម នៅ​ក្នុង​នោះ​ការ​ការ​ទូទាត់​ឌី​ជី​ថ​ល បាន​កំពុង​រីក​ចម្រើន​គួរ​ឱ្យចាប់អារម្មណ៍​ផង​ដែរ​ ។ លោក​បណ្ឌិត ​អ៉ិន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ឱ្យដឹងក្នុងវេទិកា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល កាលពី​ពេល​កន្លង​ទៅ​ថា បច្ចុប្បន្ន​នេះ​ការ​ចាយវាយ​ដោយ​មិន​ប្រើ​សាច់ប្រាក់​បាន​និង​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នៅ​ក្នុង​ពេល​ដែល​មនុស្ស​មិន​ហ៊ាន​ជួប​គ្នា​ផ្ទាល់ ដោយសារ​តែ​ជំងឺឆ្លង​កូ​វី​ដ​១៩ ​។ លោក​ថា ឆ្នាំ​បន្តបន្ទាប់​ទៀតកំណើន​អ្នក​ប្រើប្រាស់​ឌី​ជី​ថ​ល​ក៏កាន់តែ​មាន​កំណើន​ខ្លាំង​ឡើង​ៗ​ស្រប​ពេល​វិស័យ​បច្ចេកវិទ្យា​ក៏​កាន់តែ​មាន​កំណើន ។

លោក អ៊ុ​ក សា​រ៉ាត ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៃ​ធនាគារជាតិ​កម្ពុជា បាន​ឱ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះថា ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​កំពុង​វិ​វត្ត​ទៅ​រក​ការ​ទូទាត់​ឌី​ជី​ថ​ល​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ សេវា និង​ឧបករណ៍​ទូទាត់​ថ្មី​ៗ​ ។ ក្នុង​ឆ្នាំ​ ២០២១ ការ​ទូទាត់​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ធៀប​នឹង​ឆ្នាំ ​២០២០ ដោយ​ប្រតិបត្តិការ​ទូទាត់​អេ​ឡិច​ត្រូ​និក​មាន​ចំនួន ៦៩៨,៨ លាន​ប្រតិបត្តិការ (​គិត​ជា​ទឹកប្រាក់ ១៩៩,៧៦ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៧៨៧% នៃ​ផលិតផល​សរុប​)​ ។

លោក​ គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា សំដៅលើ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​លើ​គ្រប់​វិស័យសេដ្ឋកិច្ច​សង្គម តាម​រយៈ​ការ​ប្រើប្រាស់ និង​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​លើភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រសិទ្ធភាព​ឆ្ពោះទៅ​រក​ការ​កសាង​សង្គម​ស៊ី​វិ​ល័យ​មួយ ដែល​បង្កើត​ឡើង​នៅ​លើ​ពលរដ្ឋ​ឌី​ជី​ថ​ល ដែល​ទទួលយក​សេវា​ឌី​ជី​ថ​ល​ដោយ​ការ​ដាក់​បញ្ចូល ទំនុកចិត្ត សុវត្ថិភាព និង​នៅ​តែ​រក្សា​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ ។

លោក​បន្ត​ថា តួនាទី​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ អាជីវកម្ម និង​វិស័យ​ផ្សេង​ទៀត​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ។ លើស​ពី​នេះ ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ​២០២១-២០៣៥ បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ​។ ម្យ៉ាងវិញទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ និង​ការ​ទទួលយក​នូវ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ Fin-Tech និង​ឌី​ជី​ថ​ល ។

តាម​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ​ និង​ទូរគមនាគមន៍កម្ពុជា បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះចំនួន​អ្នក​ប្រើប្រាស់​អ៉ីន​ធើ​ណេ​ត​នៅ​កម្ពុជា​មាន​រហូត​ដល់ ​១២ ​លាន​នាក់ ហើយ​អ្នក​ប្រើប្រាស់​ទូរ​សព្ទ​ចល័ត​មាន​ជាង ​២០​ លាន​លេខ ក្នុង​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​មាន​តែ​ជាង​ ១៦ ​លាន​នាក់ ដែល​មាន​ន័យ​ថា មនុស្ស​ម្នាក់​អាច​មាន​ទូរ​ស័ព្ទកាន់​ពី ​២ ​ទៅ​ ៣ ​គ្រឿង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ