ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ ចំណីអាហារ​ខ្មែរ និង​វត្ថុ​អនុស្សាវរីយ៍​ផលិត​ក្នុងស្រុក​មានឱកាស​ឡើង​ទីផ្សារតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផលិតផល​ក្នុងស្រុក​ដូច​ជា​ផ្លែ​ឈើ ចំណីអាហារ នំ​ខ្មែរ​វេច​ដោយ​ស្លឹកចេក ស្លឹក​ត្នោត រួម​និង​វត្ថុ​អនុស្សាវរីយ៍​ផលិត​ដោយ​ដៃ​ខ្មែរ នឹង​អាច​មាន​លទ្ធភាព​យក​មក​ដាក់លក់​នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចាប់ពី​ចុង​ខែមករា​នេះ ។ គម្រោង​…

រាជធានី​ភ្នំពេញ ​៖ ​ផលិតផល​ក្នុងស្រុក​ដូច​ជា​ផ្លែ​ឈើ ចំណីអាហារ នំ​ខ្មែរ​វេច​ដោយ​ស្លឹកចេក ស្លឹក​ត្នោត រួម​និង​វត្ថុ​អនុស្សាវរីយ៍​ផលិត​ដោយ​ដៃ​ខ្មែរ នឹង​អាច​មាន​លទ្ធភាព​យក​មក​ដាក់លក់​នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចាប់ពី​ចុង​ខែមករា​នេះ ។ គម្រោង​ «​ទីផ្សារ​កសិករ​ ឬ Farmer Market» ​ដែល​គេ​បាន​បង្កើត​រ​វាង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន ដើម្បី​ជំរុញ​កសិផល​ និង​លិ​ត​ផល​ក្នុងស្រុក​ ។ គម្រោង​នេះ​នឹង​សាកល្បង​នៅ​ចុង​ខែមករា​ដល់​ស​ប្តា​ហ៍​ទី​មួយ​នៃ​ដើមខែ​កុម្ភៈ​ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ ៥​ កន្លែង​មាននៅ​សាខា​រាជធានី​ភ្នំពេញ​,​ សៀមរាប​, ​កំពង់ឆ្នាំង​,​ កំពង់ចាម ​និង​សាខា​ខេត្តតាកែវ​ ។

លោក ​ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឱ្យដឹង​ថា ​ការ​ដាក់​លក់​ផលិត​ក្នុងស្រុក​នេះ​ជា​ការ​សាកល្បង​ឱ្យ​អាជីវករ​ចូលរួម​លក់​ផលិតផល​ខ្មែរ​នៅ​រៀងរាល់ថ្ងៃ​សុក្រ​,​ សៅរ៍​ និង​ថ្ងៃអាទិត្យ​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ ។ ​ក្រុមហ៊ុន​រៀបចំ​កន្លែង​លក់ដោយ​មិន​យក​កម្រៃ​ពីកសិករ​​ ។ លោក​ថា ​ពលរដ្ឋ​មានផ្លែ​ឈើ ចំណីអាហារ​ ដូច​ជា​ នំអន្សម នំក្រូច នំ​បង្កង ​និង​នំ​ស្រួយ ឬ​នំ​កញ្ចប់​ផ្សេង​ៗ​ដែល​ជា​ផលិតផល​ក្ន​ង​ស្រុក អាច​យក​ទៅ​លក់ រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត ដែល​សិប្បកម្ម​ស្នាដៃ​ព​ល​រដ្ឋ​ ។

ក្នុង​នាម​ជា​អ្នក​ផលិត​លោក សុង ខេ​ង​លាន ម្ចាស់​សិប្បកម្ម​ផលិត​កែ​ច្នៃ​វេច​ខ្ចប់ CSL ​បានសម្តែង​ក្តី​រី​កា​រាយ​ចំពោះ​គម្រោង​នេះ ​។ លោក​ថា អ្នក​ផលិត​ណា​ក៍​ចង់បាន​ទីផ្សារ​ដែរ បើសិនជា​ខាង​ក្រុមហ៊ុន​ស្ថានីយ៍​ប្រេងឥន្ធនៈ អនុញ្ញាត​ឱ្យ​មានការ​លក់​បែប​នេះ​សម្រាប់​អាជីវករ​មានការ​សប្បាយចិត្ត និង​ធ្វើ​ឱ្យ​ការ​ផលិត​នៅ​ក្នុងស្រុក​កាន់តែ​មាន​និរន្តរភាព​បន្ត​ទៀត​ ។

គម្រោង ​«​ទីផ្សារ​កសិករ​ ឬ Farmer Market»​ ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​អនុស្សា​រណៈ ក្នុង​ការ​អនុវត្ត​សាកល្បង​ជា​មួយ​ក្រុមហ៊ុន​ស្ថានីយ៍​ប្រេងឥន្ធនៈ​ PTT​ ។ ក្រោយ​គម្រោង​សាកល្បង​នេះ​បញ្ចប់ ចាប់ពី​ខែឧសភា ឆ្នាំ ​២០២២ ការលក់​នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅ​តាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ នឹង​អនុវត្ត​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ជា​ច្រើន​លើ​ផ្លូវជាតិ​ធំ​ៗ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២ លេខ ​៣ និង​លេខ ​៤ បន្តបន្ទាប់​ទៅផ្លូវជាតិ​លេខ ​៦ ផ្លូវជាតិ​លេខ ​៥ ជាដើម​ ។

លោក​ ប៉ែន សុ​វិជាតិ ថា​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម សហគមន៍​កសិកម្ម សហគ្រាស​កសិករ​ខ្នាត​តូច​បង្កើត​ផលិតផល​ដើម្បី​លក់​នៅ​ក្នុងស្រុក​នេះ​ជាប់​ជា​ប្រចាំ​ ដោយ​សកម្មភាព​នេះ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​អនុវត្ត​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ