ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត មក​បំពេញ​ទស្សនកិច្ច ៤​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៦-២៩ ខែមករា​

3 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិត…

​ភ្នំពេញ​៖ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៦-២៩ ខែមករា ឆ្នាំ​២០២២​។​

​សេចក្តីប្រកាស លើកឡើងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច លោកជំទាវ​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​ក្តីបារម្ភ​រួម ព្រមទាំង​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត ផងដែរ​។​

​ក្រសួងការបរទេស លើកឡើងថា លោកជំទាវ​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​ទី​ម័​រ​ខាងកើត ក៏​រំពឹងថា​នឹងមាន​ជំនួប​ដាច់ឡែក​ឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​កម្ពុជា​មកពី​វិស័យ​សាធារណៈ និង​ឯកជន ដទៃទៀត​ផងដែរ​។

​សេចក្តីប្រកាស បន្តថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ មកកាន់​កម្ពុជា នឹង​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ទី​ម័​រ​ខាងកើត ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​៕​

Picture
Picture
Picture