ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មួយ​រូប​គំរា.ម​ចាប់​អ្នកកាសែត​ដាក់ពន្ធនាគារ

2 ឆ្នាំ មុន

កើត​មានរឿង​អាស្រូវ​នយោបាយ​មួយ ខណៈ​សល់​ពេល​តែ​១​ខែ​កន្លះ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដែល​គ្រោង​ធ្វើ​នា

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កើត​មានរឿង​អាស្រូវ​នយោបាយ​មួយ ខណៈ​សល់​ពេល​តែ​១​ខែ​កន្លះ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៩ ខែ​មីនា​។

ភរិយា​របស់​បេក្ខជន​មួយ​រូប​បាន​គំរា.ម​ដាក់​ពន្ធនាគារ​​អ្នកកាសែត​ទាំងអស់ ដែល​រិះគន់​ស្វាមី​លោកស្រី ប្រសិនបើ​ស្វាមី​លោកស្រី​ជាប់​ជា​ប្រធានាធិបតី​ហើយ​កាន់​អំណាច​។ លោកស្រី​ KIM KEON -HEE ភរិយា​បេក្ខជន​គណបក្ស​អភិរក្សនិយម​កំពុង​កាន់​អំណាច លោក ​YOON SUK YEOL បាន​​ថ្លែង​ទៅ​កាន់​អ្នកកាសែត​ម្នាក់​ថា ប្រសិនបើ​ខ្ញុំ​បាន​ចូល​មាន​កាន់​វិមាន​ប្រធានាធិបតី​នោះ​ខ្ញុំ​នឹង​ចាប់​អ្នកកាសែត​ទាំងអស់​ញាត់់​ពន្ធនា​គារ។

ក្នុង​ការ​ស្ទាបស្ទង់​មតិ​លោក YOON SUK YEOL ហាក់​ទទួល​បាន​សំឡេង​គាំទ្រ​ប្រផិត​ប្រ​ផើ​ល​គ្នា ជាមួយ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ LEE JAE – MYUNG ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធា​ធិ​បតី​។ លោក​ហាក់ដូចជា​ផ្គើន​ចំពោះ​គូប្រជែង​លោក​ LEE JAE MYUNG ។ រដ្ឋធម្មនុញ​បាន​ហាមឃាត់​ប្រធានាធិបតី​ចប់​អាណត្តិ លោក​ MOON JAE -IN មិន​ឲ្យ​អាច​ឈរឈ្មោះ​ដណ្ដើម​អំណាច​អាណត្តិ​ទី​២​ទៀត​ឡើយ​។ លោក​ត្រូវ​ចាក​ចេញពី​អំណាច​នា​ខែឧសភា​ ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ