ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងោរ​ជ្រក់ត្រី​ប៉ា​ស៊ី​អ៊ី ភ្លាត្រី ឆា​គ្រឿង​ត្រី​ខ្យា ស្ងោរ​ទឹកប្រហុក​ត្រី​ថ្ម ឬ​ស្ងោរ​ភា​ប៉ាក​ក និង​សេក ​មាននៅ​តែ​ខេត្តស្ទឹងត្រែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លើស​ពី​តំបន់​ដែល​ពោល​ពេញ​ដោយ​សក្តានុពល​ទេសចរ​ធម្មជាតិដ៍​ទាក់ទាញ​នោះ ខេត្តស្ទឹងត្រែង​ នៅ​មានមុខ​ម្ហូប​ពិសេស​ចំនួន ​៥ ​មុខ​ទៀត​ដែល​ធានា​ថា​ឆ្ញា​ញ់ប្លែក ក្នុង​ការ​បម្រើភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់​ទឹកដី​ខេត្ត​ជាប់​ទន្លេមេគង្គ​មួយ​នេះ ​។ ម្ហូប​ទាំង​…

រាជធានី​ភ្នំពេញ ​៖ លើស​ពី​តំបន់​ដែល​ពោល​ពេញ​ដោយ​សក្តានុពល​ទេសចរ​ធម្មជាតិដ៍​ទាក់ទាញ​នោះ ខេត្តស្ទឹងត្រែង​ នៅ​មានមុខ​ម្ហូប​ពិសេស​ចំនួន ​៥ ​មុខ​ទៀត​ដែល​ធានា​ថា​ឆ្ញា​ញ់ប្លែក ក្នុង​ការ​បម្រើភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់​ទឹកដី​ខេត្ត​ជាប់​ទន្លេមេគង្គ​មួយ​នេះ ​។ ម្ហូប​ទាំង​ ៥ ​មុខ​នេះ ទំនង​នៅ​ខេត្ត​ដទៃ​ពុំ​មាន​នោះ​ទេ​ ។

លោក​ អ៊​ន់ ប៉ា​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ បាន​ឱ្យដឹង​ថា ខេត្តស្ទឹងត្រែង​ គឺជា​តំបន់​ទេសចរណ៍​បែប​វប្បធម៌ ប្រពៃណី​ និង​អេកូ​ទេសចរ​ដ៏​សម្បូរ​បែប បើ​ប្រៀបធៀប​ទៅ​និងបណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា ​។ ​លើស​ពី​នេះ ខេត្តស្ទឹងត្រែង នៅ​មាន​អ្វី​ដែល​ប្លែក​ពី​គេ​ទៀត គឺ​ម្ហូប​ពិសេស​ៗ​ចំនួន ​៥ ​មុខ ដែល​ធានា​ថា ​មាន​រស់ជាតិ​ឆ្ងាញ់​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង​ ។

ម្ហូប​ទាំង​ ៥​ មុខ​នោះ រួម​មាន​ស្ងោរ​ជ្រក់ត្រី​ប៉ា​ស៊ី​អ៉ី ភ្លាត្រី ឆា​គ្រឿង​ត្រី​ខ្យា ស្ងោរ​ទឹកប្រហុក​ត្រី​ថ្ម ឬ​ស្ងោរ​ភា​ប៉ាក​ក និង​សេក​ (​សាច់​ជ្រូក​)​ ។ ម្ហូប​ទាំង​ ៥ ​មុខ​នេះ​ប្រហែលជា​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ពុំ​មាន​នោះ​ទេ ​។ ​តួយ៉ាង​ដូច​ជា​ស្ងោរ​ជ្រក់ត្រី​ប៉ា​ស៊ី​អ៉ី ត្បិត​អី​ត្រី​ប៉ា​ស៊ី​អ៉ី មាន​តែ​ក្នុង​ទន្លេមេគង្គ​ និង​ខេត្តស្ទឹងត្រែង​នេះ​តែ​ម្តង​ ។

លោក​ អ៊​ន់ ប៉ា​សឿ​ន បាន​និយាយ​បន្ថែម​ថា ចាប់ពី​ខែវិច្ឆិកា ដល់​ខែមិថុនា ជា​រដូវ​កាលដែល​ទន្លេមេគង្គ​មាន​ទេសភាព​ស្រស់​ត្រកាល​ ។ កំលុង​ពេល​នោះ ខេត្ត​បាន​ផ្តោត​សំខាន់​ទេសចរ​តាម​ដង​ទន្លេមេគង្គ ដែល​ទាក់ទាញ​បំផុត ​គឺ​តំបន់​ប្រាំ​សាម​ទន្លេមេគង្គ ដែល​ពោរពេញ​ដោយ​សក្តានុពល​បែប​ធម្មជាតិ ដែល​អ្នកទេសចរ​អាច​ទស្សនា​ព្រៃ​លិច​ទឹក វាល​ខ្សាច់​ដ៏​វែង​អន្លាយ​ និង​ពណ៌​ស​ក្បោះ និង​ហ្វូង​សត្វ​ស្លាប ​។

ទន្ទឹម​នោះ យើង​ក៏​មានការ​រៀបចំ​សេវាកម្ម​សម្រាប់​ភ្ញៀវ​ទេសចរ​ជិះទូក​លេង​កម្សាន្ត​តាម​តំបន់​ទន្លេមេគង្គ​ និង​តំបន់​ណា​ម​សាប​ ។ ការ​ជិះទូក​ថៃ​យ៉ាក់​លេង​កម្សាន្ត​នោះ យើង​បាន​យកចិត្តទុកដាក់​ក្ន​ង​ការ​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ណាស់​ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ