ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​ថៅកែ​លក់​ខ្សាច់​-​ថ្ម​ទាំង​ព្រឹក ប្រមូល​អស់រលីង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មាស​ពេជ្រ កែវកង រួម​នឹង​របស់​មាន​តម្លៃ​ជា​ច្រើន​នៅ​ក្នុងផ្ទះ​ថៅកែ​លក់​ខ្សាច់ លក់​ថ្ម ស្ថិត​នៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​អស់​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ

ខេត្ត​ព្រះ​សីហ​នុ ៖ មាស​ពេជ្រ កែវកង រួម​នឹង​របស់​មាន​តម្លៃ​ជា​ច្រើន​នៅ​ក្នុងផ្ទះ​ថៅកែ​លក់​ខ្សាច់ លក់​ថ្ម ស្ថិត​នៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​អស់​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ ហេតុការណ៍​ចោរ​គាស់​ផ្ទះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែ កក្កដា ឆ្នាំ​២០១៦ ។

លោក ស៊ុន រី អាយុ​៤៤​ឆ្នាំ និង​អ្នកស្រី សាន ណៃ​សេង អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ មានមុខរ​បរជា​ថៅកែ​លក់​ខ្សាច់​លក់​ថ្ម នៅ​ចំណុច​ជាប់​ស្ថានីយប្រេងឥន្ធនៈ សូ​គី​ម៉ិច (​ក្បែរ​ភ្លើងស្តុប​ផ្លូវបំបែក​រ៉ា​) បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម៉ោង​ប្រហែល​៧​ព្រឹក គាត់​និង​ក្រុម​គ្រួ​សារបាន​ចេញ​ទៅ​កន្លែង​ដេប៉ូ​លក់​ខ្សាច់ លក់​ថ្ម ដូច​សព្វមួយដង ហើយ​ផ្ទះ​ទាំងមូល​មិន​មាន​នរណា​ម្នាក់​នៅទេ ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​៧ និង​៣០​នាទី ក៏​ស្រាប់តែ​កូនប្រុស​របស់​គាត់​បាន​ទៅ​ចូល​ផ្ទះ ហើយ​ក៏​ឃើញ​ផ្ទះ​ផ្នែក​ខាងក្រោយ​បង្អួច​ត្រូវ​បាន​ចោរ​គាស់​ចូល និង ជាន់​ទី​២ ក៏​ត្រូវ​ចោរ​គាស់​ចូល​ក្នុង​បន្ទប់ធ្វើការ​ងារ​របស់​គាត់​ដែរ ។ ភ្លាម​ៗ​នោះ​កូនប្រុស​គាត់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​គាត់ គាត់​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទើប​ដឹង​ថា សម្ភារៈ​មាន​តម្លៃ​ជា​ច្រើន​ត្រូវ​បាន​បាត់បង់​អស់​គ្មាន​សល់ ដូច​ជា មាស​ជាង​១០ តម្លឹង​, ខ្សែ​ក​ពេជ្រ តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​, ចិញ្ចៀនពេជ្រ​១​វង់ តម្លៃ​ជាង​៧​ពាន់​ដុល្លារ​, លុយ​៧០០​ដុល្លារ រួម​នឹង​ក្បាល​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ ។

អ្នកស្រី សាន ណៃ​សេង បាន​បន្ត​ទៀត​ថា ទ្រព្យសម្បត្តិ​ជា​ច្រើន​ត្រូវ​បាន​បាត់បង់​អស់ហើយ ប៉ុន្តែ​អ្វី​ដែល​គាត់​មានការ​ងឿងឆ្ងល់​នោះ សូ​ម្បី​តែ​ក្បាល​កាមេរ៉ា​សុវត្ថិភាព​ដែល​ជា​ប្រអប់​ថតចម្លង​ទិន្នន័យ ក៏​ត្រូវ​ចោរ​នោះ​លួច​យក​ទៅ​អស់​គ្មាន​សល់ ចំណុច​នេះ​គាត់​មានការ​សង្ស័យ​ថា ចោរ​ដែល​លួច​នោះ​ទំនងជា​មនុស្ស​ធ្លាប់​ស្គាល់ ធ្លាប់​ចេញចូល​ផ្ទះ​គាត់​ច្បាស់ ទើប​អាច​ដឹង​គ្រប់​កន្លុកកន្លៀត បន្ទប់ធ្វើការ និង កន្លែង​ដាក់​ក្បាល​កាមេរ៉ា ។

បច្ចុប្បន្ន ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៣​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅផ្ទះ​កើតហេតុ ដើម្បី​ស្វែងរក​ការ​ពិត​ពាក់ព័ន្ធ​ជនសង្ស័យ​ដែល​ចូល​លួច​ទ្រព្យសម្បត្តិ​ផ្ទះ​ខាងលើ ដោយ​គេ​សង្ឃឹមថា ក្រុម​ចោរលួច​នឹង​អាច​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ ៕