ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​លុយ​កុំ​ភ្លេច​រក​សុភមង្គល

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទំនង​មនុស្ស​ជា​ច្រើន​បានដឹង ​និង​ធ្លាប់​ឮ​ការ​លើក​ឡើង​បែប​នេះ «រក​លុយ​កុំ​ភ្លេច​រក​សុភមង្គល​» តែ​គ្រប់​គ្នា​ចេះ​តែ​ភ្លេច​ ។ ធ្វើ​ការងារ​រហូត​ភ្លេច​គិត​ពី​សុខភាព ធ្វើការ​រហូត​ភ្លេច​ពី​ប្រភព​សុភមង្គល​ដែល​កើតឡើង​ពី​គ្រួសារ ពី​ញាតិ​មិត្ត…

រាជធានីភ្នំពេញ ៖ ទំនង​មនុស្ស​ជា​ច្រើន​បានដឹង ​និង​ធ្លាប់​ឮ​ការ​លើក​ឡើង​បែប​នេះ «រក​លុយ​កុំ​ភ្លេច​រក​សុភមង្គល​» តែ​គ្រប់​គ្នា​ចេះ​តែ​ភ្លេច​ ។ ធ្វើ​ការងារ​រហូត​ភ្លេច​គិត​ពី​សុខភាព ធ្វើការ​រហូត​ភ្លេច​ពី​ប្រភព​សុភមង្គល​ដែល​កើតឡើង​ពី​គ្រួសារ ពី​ញាតិ​មិត្ត ។ ពេល​វា​ចេះ​តែ​ទៅ​មុខ​ធ្មេច​បើក​ធ្មេច​បើក អាយុ​ ៥០ ​ឬ​ ៦០ ​ឆ្នាំទៅ​ហើយ ​។

Picture

ចន្លោះ​អាយុ​ប្រហែល​ពី ២៤-២៥​ ឆ្នាំ ទៅ ៤០-៥០​ ឆ្នាំ ជា​វ័យ​ដែល​កំពុង​ពេញកម្លាំង​ធ្វើការ ទាំង​កម្លាំងកាយ និង​ប្រាជ្ញា​ ។ តែ​ទន្ទឹម​នឹង​រយៈពេល ១០-២០​ ឆ្នាំ ដែល​ខំប្រឹង​រក​លុយ​នេះ កុំ​ភ្លេច​ងាក​មើល​ជីវិត​ខ្លួនឯង​ផង​ថា «តើ​ខ្ញុំ​រីករាយ​ ឬទេ ? មាន​ក្ដី​សុខ​ទេ ?
» ​រាល់​ល្ងាច ពេល​ចេញពី​ធ្វើការ​នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​សង្កេត​ឃើញ​ទេ​ថា មាន​ការិយាល័យ​មិន​តិច​ទេ​ដែល​នៅ​មាន​បុគ្គលិក​កំពុង​អង្គុយ​ធ្វើការ​មុខ​អេ​ក្រង់​កុំព្យូទ័រ ឬ​កំពុង​ប្រជុំ ទោះជា​ម៉ោង ៦-៧ ល្ងាច​ហើយ​ក៏​ដោយ​ ។ ជួនកាលអ្នក​ក៏​អាច​ជា​បុគ្គលិក​ម្នាក់​នោះ​ដែល​កំពុង​តែ​ធ្វើការ​ថែម​ម៉ោង​ដែរ​ ។

រាល់ថ្ងៃ​គឺ​បែប​នេះ ចេញពីផ្ទះ​តាំងពី​ព្រលឹម ដល់​ព្រលប់​ទើប​ចូល​ផ្ទះ​វិញ​ ។ បើ​មិន​ធ្វើការ​ឱ្យ​គេ ក៏​ដោយសារ​របរ​រកស៊ី​ខ្លួនឯង​ដែរ ​។ មូលហេតុ​អ្វី បានជា​ម្នាក់​ៗ​រវល់​យ៉ាងនេះ ? «នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នកនិពន្ធ​របស់​គេហទំព័រ​មួយ​ដែល​អប់រំ​ពី​ហិរញ្ញវត្ថុ​ឈ្មោះ​ កាក់​សេន» ​។

Picture

តាម​ កាក​សេន​ ថា​មិន​ខុស​ទេ ខំប្រឹង​រក​លុយ​រាល់ថ្ងៃ​ក៏​ដើម្បី​គ្រួសារ និង​ខ្លួនឯង​រស់នៅ​ឱ្យ​សុខ​ស្រួល ដើម្បី​ក្ដី​សុខ​សុភមង្គល​គ្រួសារ​។ ប៉ុន្តែ​ប្រយ័ត្ន​មិន​បាន​ចាយ​លុយ​ដែល​ខំ​រក​នោះ​ទៅ​ ។ «ស្ដាប់​ទៅ​រាង​ធ្ងន់​បន្តិច តែ​ក៏​មិន​ខុស​ទាំងស្រុង​ ។ ពេល​ខ្លះយើង​ក៏​ត្រូវ​ក្រឡេក​មើល​ជីវិត​របស់​ខ្លួន​ជា​ប្រចាំ មើល​ការ​បែងចែក​ពេលវេលា​ប្រចាំ​ថ្ងៃ​របស់​យើង​ឡើង​វិញ ព្រោះ​យើង​ម្នាក់​ៗ​សុទ្ធតែមាន​តួនាទី​ជា​កូន ជា​ឪពុក ជា​ម្ដាយ ជា​បង ជា​ប្អូន ជា​ប្ដី ឬ​ជា​ប្រពន្ធ ហើយ​ដើម្បី​បំពេញ​តួនាទី​ទាំងនេះ​ឱ្យ​បាន​ល្អ មិនមែន​ប្រឹងរក​លុយ​តែ​មួយ​មុខ​នោះ​ទេ​» ​។

Picture

ការ​អប់​រំជា​ច្រើន​តែងនែនាំ​ថា ក្រៅ​ពីពេលវេលា​ត្រូវ​រក​លុយ គេ​ត្រូវ​ចំណាយពេល​ជាមួយ​ឪពុក​ម្ដាយ មាន​ពេល​សម្រាប់​គ្រួសារ​ និង​កុំ​ភ្លេច​សាក​ថ្ម​ឲ្យ​ខ្លួនឯង ​។ សាក​ថ្ម​ឲ្យ​ខ្លួនឯង​ដែល​សំដៅ​ដល់​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន ចេះ​ធ្វើ​ឲ្យ​ជីវិត​មាន​សេចក្តីសុខ ​និង​រីករាយ ហើយ​ត្រូវ​បង្កើន​ចំណេះ ​និង​ស​ត្ថភាព​ជំនាញ​បន្ថែម​ទៀត​ ។ ទោះ​យ៉ាងណា​ក្តី​សុភមង្គល​ត្រូវ​បាន​គេ​ឲ្យ​និ​យ​មផ្សេង​គ្នា ជូន​កាល​គេ​មាន​សុ​មង្គល​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ក្នុង​មូ​យ​ថ្ងៃ​នោះ​ដែរ​ ៕