ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិនឆ្នាំនេះជាឆ្នាំខ្លាសា.ហា.វបន្តិច ប្រយ័ត្ន​ប៉ះពណ៌ឆុងឆ្នាំ

2 ឆ្នាំ មុន

កាន់តែ​កៀក​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទៅ​ហើយ គេ​ឃើញ​បងប្អូន​ជនជាតិ​ចិន កូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន​ហាក់​មានការ​មមាញឹក​ជា​ខ្លាំង​ដោយ​មាន​អ្នកខ្លះ​បាន​ចាប់ផ្តើម​ទិញ​គ្រឿង​រណ្តាប់​សម្រាប់​សែន​ត្រៀម​ទុក​ឱ្យ​ហើយ ខ្លះ​ក៏​ចាប់ផ្តើម​បោស​សម្អាតផ្ទះ​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចុះ​មក​រក្សា​មនុស្សលោក​ក្នុង​ពេល​ឆាប់​នេះ ។ យោង​តាម​ប្រតិទិន​ហុងស៊ុយ​ចិន​សែ​សម្រាប់​ឆ្នាំ​២០២២ ដែល​ជា​ឆ្នាំខាល ឬ​ឆ្នាំ​ខ្លា គេ​ជឿ​ថា​មាន​ពណ៌​៤​ដែល​ជា​ពណ៌​នាំ​លាភ​សំណាង​៖…

កាន់តែ​កៀក​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទៅ​ហើយ គេ​ឃើញ​បងប្អូន​ជនជាតិ​ចិន កូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន​ហាក់​មានការ​មមាញឹក​ជា​ខ្លាំង​ដោយ​មាន​អ្នកខ្លះ​បាន​ចាប់ផ្តើម​ទិញ​គ្រឿង​រណ្តាប់​សម្រាប់​សែន​ត្រៀម​ទុក​ឱ្យ​ហើយ ខ្លះ​ក៏​ចាប់ផ្តើម​បោស​សម្អាតផ្ទះ​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចុះ​មក​រក្សា​មនុស្សលោក​ក្នុង​ពេល​ឆាប់​នេះ ។ យោង​តាម​ប្រតិទិន​ហុងស៊ុយ​ចិន​សែ​សម្រាប់​ឆ្នាំ​២០២២ ដែល​ជា​ឆ្នាំខាល ឬ​ឆ្នាំ​ខ្លា គេ​ជឿ​ថា​មាន​ពណ៌​៤​ដែល​ជា​ពណ៌​នាំ​លាភ​សំណាង​៖

១. ពណ៌​ខ្មៅ ពណ៌​នេះ​ជា​និមិត្តសញ្ញា​នៃ​ចលនា​ដ៏​រឹង​មាំ​, ចំណង់​ចំណូលចិត្ត​, សេចក្តី​ស្រលាញ់​ដ៏​ស្មោះ​អស់ពីដួងចិត្ត និង​តំណាង​ឱ្យ​ធាតុភ្លើង ហើយ​ជា​ពណ៌​នាំ​សំណាង​សម្រាប់​អ្នក ដែល​កំពុង​មាន​ទំនាក់ទំនង​ស្នេហា ឬ​កំពុង​មាន​បុត្រ​ធីតា និង​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ​សម្បូរ​យូរអង្វែង ។ ថ្វីបើ​ពណ៌​នេះ​នាំ​សំណាង​ដល់​ជីវិត​ស្នេហា​ក៏​ពិតមែន តែ​វា​ក៏​អាច​ងាយ​នឹង​នាំ​ឱ្យ​កើត​មាន​កំហឹង​ផង​ដែរ មិន​គួរ​ប្រើ​ឱ្យ​ជោកជាំ​ពេក​ទេ ។

២. ពណ៌​ទឹក​ប៊ិក ពណ៌​នេះ​ជា​និមិត្តសញ្ញា​នៃ​ចំណេះដឹង ប្រ​ជ្ញា និង​ការ​រៀបចំ​ទុកដាក់​ដែល​ជា​ពណ៌​ល្អ​បង្ហាញ​ពី​ការ​ទិញ​ទ្រព្យសម្បត្តិ ផ្ទេរ​ទំនិញ​មាន​តម្លៃ អ្នក​រកស៊ី​មុខ​ជំនួញ​ធំ​ៗ ប៉ុន្តែ​មិន​ត្រូវ​ប្រើប្រាស់​ពណ៌​នេះ​ជ្រុល​ហួសហេតុ​ពេក​ទេ វា​អាច​នឹង​បង្ក​ឱ្យ​ក្លាយជា​ភាព​រង្គោះរង្គើ​នៅ​ក្នុង​ជីវិត​គ្រួ​សារបាន ។

៣. ពណ៌​ស ពណ៌​នេះ​តំណាង​ឱ្យ​ធាតុឈើ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល ការ​លូតលាស់ ការ​ច្នៃប្រឌិត និង​ភាព​សុខ​សប្បាយ ។ ពណ៌​សនឹង​នាំ​សំណាងល្អ​ដល់​មនុស្ស​ដែល​ផ្លាស់​ប្តូរ​ទីកន្លែង​ការងារ ឬ​កំពុង​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ថ្មីថ្មោង ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ច្រើន​ហួសហេតុ​ពេក​ទេ​ព្រោះ​វា​នឹង​អាច​នាំ​ឱ្យ​មានការ​ច្រណែនឈ្នានីស​អំពី​អ្នក​ដទៃ ។

៤. ពណ៌​បៃតង​ស្រាល ពណ៌​នេះ​តំណាង​នៃ​ម្លប់​ដ៏​ត្រជាក់ត្រជំ ភាព​រីករាយ សេរីភាព និង​ភាព​ស្ងប់ស្ងាត់ ។ ពណ៌​នេះ​គេ​ជឿ​ថា​ជា​ពណ៌​ពង្រឹង​នៃ​សំណាង​ក្នុង​ការងារ ការ​ទំនាក់ទំនង និង​ការ​ចរចា​គ្រប់​កិច្ចការ ។ ពណ៌​នេះ​ល្អ​ខ្លាំង​សម្រាប់​អ្នក​ដែល​ជួប​សម្ភាស​ការងារ និង​ការ​ចេញ​ជួប​អតិថិជន​ជាដើម ។ ប៉ុន្តែ​ការ​ប្រើប្រាស់​ពណ៌​នេះ​ច្រើន​ហួសហេតុ​ពេក​នឹង​ធ្វើ​ឱ្យ​ធាតុទឹក​សកម្ម​ខ្លាំង​ជ្រុល​នឹង​នាំ​ឱ្យ​ត្រជាក់​ខ្លាំង​បង្ក​ទៅ​ជា​អសកម្ម​នៃ​កិច្ចការ​នានា​ក៏​សឹង​កើត​មាន ។

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​បញ្ជាក់​ថា ត្រូវ​ប្រយ័ត្ន​ពណ៌​ឆុង គឺ​ពណ៌​ក្រហម និង​ពណ៌​លឿង ។ ដើម្បី​ប្រើ​ពណ៌​ទាំង​បួន​នេះ​ចូល​ជាមួយ​គ្នា​ឱ្យ​កាន់តែ​មាន​ង៉ូ​វ​ហេង និង​ភាព​សុខសាន្ត យើង​ត្រូវ​ប្រើ​ពណ៌​ផ្ទៃមេឃ​លាយ​បញ្ចូល ដោយ​អាច​រំលេច​ពណ៌​ខៀវ ឬ​ពណ៌​ស រាង​ច្រើន​បន្តិច​ផង ដើម្បី​ជា​ការ​ទាញ​ចូល​លាភ​សំណាងល្អ​ហូរ​ចូល​ផ្ទះ​ច្រើន​ៗ​ពេញ​មួយ​ឆ្នាំ​២០២២ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ