ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ប្រា​ខ្មែរ​រង់ចាំទី​ផ្សារ​ប្រទេស​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ចិញ្ចឹម​ត្រី​ប្រានៅ​កម្ពុជា​កំពុង​រង់​ចាំ​ដំណឹង​ពី​ប្រទេស​ចិន ​ថា​នៅ​ពេល​ណា​អាច​អនុញ្ញាត​ឱ្យត្រី​ប្រា​ខ្មែរ​ចូល​ប្រទេស​ខ្លួន​ និង​ថា ​ចិន​ព្រម​ទិញ​ក្នុង​តម្លៃ​ណា ​។ លោក​ សុខ រ៉ា​ដែន…

រាជធានី​ភ្នំពេញ ៖ អ្នក​ចិញ្ចឹម​ត្រី​ប្រានៅ​កម្ពុជា​កំពុង​រង់​ចាំ​ដំណឹង​ពី​ប្រទេស​ចិន ​ថា​នៅ​ពេល​ណា​អាច​អនុញ្ញាត​ឱ្យត្រី​ប្រា​ខ្មែរ​ចូល​ប្រទេស​ខ្លួន​ និង​ថា ​ចិន​ព្រម​ទិញ​ក្នុង​តម្លៃ​ណា ​។ លោក​ សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្ប​ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វិស័យ​វារីវប្បកម្ម​កម្ពុជា​នឹង​មាន​កំណើន​ឡើង​វិញ​ប្រសិនជា​ត្រី​ប្រា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ​២០២២ នេះ​ ។

លោក​ថា ​ប្រសិនជា​អាច​នាំ​ត្រី​ប្រា​ទៅ​ចិន​មែន​នោះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​ប្រា​នៅ​ក្នុង​ការ​បង្កើន​ផលិតភាព​ចិញ្ចឹម​ត្រី​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ និង​នាំ​ចេញ​ដែល​នឹង​អាច​លើកកម្ពស់​ជីវភាព​ពួក​គេ​បាន​មួយ​កម្រិត​ទៀត ​។ តាម​ប្រធាន​សមាគម​ចិញ្ចឹម​ត្រី​ថា ​អ្នក​ចិញ្ចឹម​ត្រី​ជា​ច្រើនកំពុង​រង់ចាំ​មើល​ថា​ ភាគី​ចិនយល់ព្រម​ឱ្យ​ត្រី​ប្រា​របស់​កម្ពុជា​ចូល​ទីផ្សារ​របស់​ខ្លួន​នោះ​នៅ​ពេល​ណា ​។ ជា​ពិសេស​ពួក​គេ​បាន​រង់ចាំ​មើល​ថា​ ភាគី​ចិន​នឹង​ផ្ដល់​តម្លៃ​ប៉ុន្មាន​ដែរ ​។ «​អ្នក​ចិញ្ចឹម​យើង​មិន​ទាមទារ​តម្លៃ​ខ្ពស់​ទេ​ធ្វើ​យ៉ាងណាឱ្យ​តែ​មាន​ទីផ្សារ​ និង​ចំណេញ​តិចតួច អាច​ដំណើរ​ចិញ្ចឹម​ទៅ​មុខ​ទៀត​បាន​យើង​យល់ព្រម​ក្នុង​ការ​ផ្គត់ផ្គង់តម្រូវការ​» ។

កាលពី​ថ្ងៃ​ទី​ ៦ ​ធ្នូ ២០២១ លោក វ៉ាង វិ​ន​ធាន អគ្គ​ឯក​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង ​ថា ភាគី​ចិន​បាន​សម្រេចចិត្ត​ក្នុង​សិក្សា និង​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន និង​ត្រី​ប្រា​របស់​កម្ពុជា តាម​រយៈ​វី​ដេ​អូ​ពី​ចម្ងាយ​ដែល​ជា​វិធានការ​សំខាន់​មួយ ដើម្បី​អនុវត្ត​កុងសង់ស៊ីស​ ។

មក​ដល់​ពេល​នេះ រដ្ឋបាល​គយ​ប្រទេស​ចិន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ តាម​រយៈ​វី​ដេ​អូ​ទៅ​លើ​ភូតគាម​អនាម័យ​ត្រី​ប្រា​កម្ពុជា ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នេះ ចំនួន​ពីរ​លើក​ហើយ ​។ កិច្ចប្រជុំ​ការ​វាយតម្លៃ​លើក​ទី ​២ ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៨ ​មក​រា ​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ ​។​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺជា​វិធានការ​សំខាន់​មួយទៀត សម្រាប់​ភាគី​ទាំង​ពីរ​អនុវត្ត​គោលការណ៍​កុង​សុង​ស៊ី​ស​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​ព​ន្លឿ​ន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ។

ក្នុង​ពេល​ពេល​កំពុង​រង់ចាំទី​ផ្សារ​ប្រទេស​ចិន អ្នក​ចិញ្ចឹម​ត្រី​និយាយ​ថា​ ពួក​គេ​បាន​កំពុង​ជូ​ប​បញ្ហា​ខ្វះ​ទឹក​តាម​ស្រះ​ចិញ្ចឹម​ត្រី ដោយសារ​ការ​ប្រែ​ប្រូ​ល​អាកាសធាតុ​ ។ ម្យ៉ាងទៀត​ពួក​គេ​នៅ​តែ​ទ​ទួ​ច​សូម​ឱ្យរដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង​ក្នុង​បរិមាណ​ច្រើន​លើសលប់​នៅ​រៀងរាល់ថ្ងៃ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ផង ​៕ ណែ​ត ​និង ​សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ