ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ឡែ​ន​ឌ័​រ​ប្រញាប់​ទៅ​ស៊ី​ការ​បុ.ក.គ្នា​​ខ្ទាត​ម្ខាង​ម្នាក់​ សំណាងល្អ​ណាស់​​​ដែល​មនុស្ស​​មិន​​អី

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ប្រញាប់​ចូលរួម​មង្គលការ​មិត្តភក្តិនៅ​ស្រុក​រំដួល ខេត្តស្វាយរៀង យុវជន​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្លាំងក៏​​ជ្រុល​ចង្កូត​ទៅ​បុ.ក.​គូទ​រថ​យន្តមួយ​គ្រឿង​ផ្សេង​ទៀត​​ដែល​បើក​នៅ​ខាង​មុខ ក្នុង​ទិស​ស្របគ្នា បណ្តាល​អោយ​រថយន្ត​ទាំ​ង២ដាច់​កង់​ខូចខាត​ធ្ងន់​ដូច​គ្នា ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​យប់…

​ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ប្រញាប់​ចូលរួម​មង្គលការ​មិត្តភក្តិនៅ​ស្រុក​រំដួល ខេត្តស្វាយរៀង យុវជន​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្លាំងក៏​​ជ្រុល​ចង្កូត​ទៅ​បុ.ក.​គូទ​រថ​យន្តមួយ​គ្រឿង​ផ្សេង​ទៀត​​ដែល​បើក​នៅ​ខាង​មុខ ក្នុង​ទិស​ស្របគ្នា បណ្តាល​អោយ​រថយន្ត​ទាំ​ង២ដាច់​កង់​ខូចខាត​ធ្ងន់​ដូច​គ្នា ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​យប់ ថ្ងៃ​ទី​24​មក​រា នៅ​ចំណុច​លើ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ព​ណ៌.​ស ពាក់​ស្លាក​លេខ 2AP-6070 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ខ្លាំង ។ ពេល​មក​ដល់​លើ​ស្ពាន​ត្រង់​ចំណុច​កើតហេតុ រថយន្ត​បាន​ព្យាយាម​វ៉ា​ជែង តែ​វ៉ា​ក់​អើ​នឹង​រថយន្ត​គ្រឿង​ទៀត​ដែល​បើក​មក​បញ្ច្រាស​គ្នា ទើប​ព្យាយាម​បួង​ចង្កូត​ចូល​វិញ ក៏​ជ្រុល​ទៅ​បុក​គូទ​​រថយន្ត​កូ​រ៉ូ​ឡា ដែល​បើក​នៅ​ខាង​មុខ​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​កូ​រ៉ូ​ឡា ប៉ើង​ខ្ទាត​ទៅ​បុក​ខឿន​ថ្ម​ចិញ្ចើមថ្នល់​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រួច​បន្ត​ទៅ​បុក​ខ្ទប់​ដែក​បង្កាន់ដៃស្ពាន​ទៀត ទើប​ទៅ​មុខ​លែង​រួច ចំណែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​ជ្រុល​ទៅ​បុ.ក.​ខ្ទប់​ខឿន​ថ្ម​នៅ​ខាងឆ្វេង​ដៃ ដាច់​កង់​មុខ​មួយ​ចំហៀង ទើប​ទៅ​មុខ​លែង​រួច​។

សមត្ថកិច្ច​ដដែល​នេះ​បាន​បញ្ជាក់​ថា ខាង​រថយន្ត​កូ​រ៉ូ​ឡា​ជិះ​គ្នា​2​នាក់ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់រង​របួស​ទេ ។ ដោយឡែក​ ខាង​រថយន្ត​បង្កជិះ​គ្នា២​នាក់​ដែរ អ្នក​រួម​ដំណើរ​មិន​មាន​របួស​ទេ ឯ​អ្នកបើកបរ​របួសស្រាល ហើយ​ក្រោយ​កើតហេតុ ភាគី​ទាំង២ន​ធ្វើការ​សម្រួល​គ្នា ដោយ​ខាង​រថយន្ត​បង្ក ព្រម​សងការ​ខូចខាត​ទាំងអស់​។

ដោយឡែក​ ខាង​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡាបានអោយ​ដឹង​ថា ពួក​គេ​ធ្វើ​ដំណើរ​គោលដៅ​ទៅ​ក្រុង​បា​វិត ចំណែក​ខាង​រថយន្ត​ហា​យ
​ឡែ​ន​​ឌ័​រពួក​គេ​នាំ​គ្នា​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង តែ​ដោយ​ប្រញាប់​ពេក ក៏​បើក​លឿន​ខ្លាំង រហូត​ជ្រុល​កើតជា​គ្រោះថ្នាក់​បែប​នេះ​ទៅ​។

អត្ថបទសរសេរ ដោយ