ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប​៖ ១៤ ៤៩០​គ្រួសារ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ក្នុង​ទំហំ ៦០ ៣៦០,៤ ហ​.​ត

5 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​វិស័យ​ជលផល ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានធ្វើ​ឡើង…

​ភ្នំពេញ​៖ ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​វិស័យ​ជលផល ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ១៥:០០ រសៀល ថ្ងៃ​ចន្ទ ទី​២៤ ខែមករា ឆ្នាំ​២០២២ នេះ​។ អង្គប្រជុំ បានលើកឡើង​ពី​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២១ ជាពិសេស​លទ្ធផល​នៃ​ការអនុវត្ត​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ២០២១ ឱ្យ​ទប់ស្កាត់ បង្ក្រាប​ការទន្ទ្រាន​ឈូសឆាយ និង​ដក ហូត​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។

​ក្រសួងកសិកម្ម បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែមករា​នេះ មាន​ប្រជាពលរដ្ឋ ១៤ ៤៩០​គ្រួសារ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ក្នុង​ទំហំ ៦០ ៣៦០,៤​ហ​.​ត បាន​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ចំរុះ​បាន​ចំនួន ៣៤ ៩១១​ដើម ឬ​ស្សី​ចំនួន ៧ ៦៨៩​ដើម កូន​ត្នោត​ចំនួន ៣៣៩​ដើម និង​កប់​គ្រាប់ត្នោត​ចំនួន ២០៥ ៣៨៥​គ្រាប់​៕ 

Picture
Picture
Picture
Picture
Picture
Picture