ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​វ័យ ​៧៣ ​ឆ្នាំ​ចិញ្ចឹមជីវិត​ដោយ​ដើរ​រើស​អេ​ត​ចាយ​លក់​ ៣០ ​ឆ្នាំ​មក​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖​ ប្រមាណ ​៣០ ​ឆ្នាំ​មក​ហើយ ដែល​ដូន​ចាស់​ម្នាក់​បច្ចុប្បន្ន​មាន​វ័យ ​៧៣ ​ឆ្នាំទៅ​ហើយ បាន​ដើររើស​អេ​ត​ចាយដើម្បី​ចិញ្ចឹមជីវិត​នៅ​ក្នុង​វ័យ​ជរា​របស់​គាត់ ​។…

រាជធានីភ្នំពេញ ​៖​ ប្រមាណ ​៣០ ​ឆ្នាំ​មក​ហើយ ដែល​ដូន​ចាស់​ម្នាក់​បច្ចុប្បន្ន​មាន​វ័យ ​៧៣ ​ឆ្នាំទៅ​ហើយ បាន​ដើររើស​អេ​ត​ចាយដើម្បី​ចិញ្ចឹមជីវិត​នៅ​ក្នុង​វ័យ​ជរា​របស់​គាត់ ​។ លោកយាយ សន តេ​ង រស់នៅ​ក្នុងភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ នៅ​រៀងរាល់ថ្ងៃ​នេះ គាត់​បាន​ដើរ​រើស​អេ​ត​ចាយ​គ្រប់​ទីកន្លែង ​។​ លោកយាយ​ចេញពីផ្ទះតាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​ទើប​ត្រឡប់​ចូល​ដល់​ផ្ទះ​វិញ ។

​លោកយាយ​បា​និយាយ​ក្នុង​សំឡេង​ខ្សាវ​ៗ​ថា ការ​ខំប្រឹង​រក​ប្រាក់​របស់​គាត់​រាល់ថ្ងៃ​ក្នុង​វ័យ​ជរា ពីព្រោះ​តែ​ពុំ​ចង់​ពឹង​ទៅ​លើ​កូន​ៗ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ស្រាប់​ហើ​យ​នោះទេ ​។ លោកយាយ​ថា ​រៀងរាល់ថ្ងៃ​នេះរបប​រើស​អេ​ត​ចាយ អាច​រក​ប្រាក់​ចំណូល​បាន ១​ ម៉ឺន​រៀល​ក្នុង​ថ្ងៃ ​។ ការ​រក​ប្រាក់​ដោយ​ខ្លួនឯង​ហត់នឿយ​លំបាក ប៉ុន្តែ​ពុំ​ចាំបាច់​ដេក​អស់សង្ឃឹម​ និង​លើកដៃ​សុំទាន​អ្នក​ដ៏​ទៃ​នាំ​ឱ្យគេ​មើលងាយ​នោះ​ទេ​ ។

លោកយាយ សន តេ​ង បាន​និយាយ​បន្ថែម​ថា លោកយាយ​ពុំ​មែន​ជា​មនុស្ស​ឯកោ​អនាថា ​នោះ​ទេ គឺ​មាន​កូនចៅ​ដូច​គេឯង​ដែរ​ គឺ​មានកូន​ចំនួន ​៨ ​នាក់ ប៉ុន្តែ​កូន​ៗ​មានគ្រួសារ​បែកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ៗ​ និង​ឆ្ងាយ​ៗ​ដែល​មាន​ជីវភាព​ក្រីក្រ​ណាស់​ ។
ជា​រៀងរាល់ថ្ងៃ​លោកយាយ​បាន​ចេញពីផ្ទះ​នៅ​វេលា​ព្រឹក​ព្រលឹម​ឆ្ពោះទៅ​កាន់​តំបន់​នានា​ពុំ​កំណត់​គោលដៅ​នោះ​ឡើយ នៅ​ក្នុង​របរ​រើស​យក​កាក​សំណល់​ផ្សេង​ៗ​ទៅ​លក់ ​។ របស់​ដែល​មាន​តម្លៃ​អាច​លក់​បាន ដូច​ជា​សំបក​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង​ភេសជ្ជៈ សំបក​កំប៉ុង​ស្រា​បៀរ ឬ​ដែល​គេ​បោះចោល​តាម​ដងផ្លូវ និងទីកន្លែង​ផ្សេង​ៗ​លោកយាយ​រើស​យក​ទាំងអស់ ​។

ក្នុង​ ១ ​ថ្ងៃ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​របស់​លោកយាយ​ក្នុង​ការ​ប្រកប​របរ​គ្មាន​ដើម​នេះ មិន​តិច​ជាង ​១០ ​គីឡូម៉ែត្រ​នោះ​ទេ​ ។ មិន​ថា​ពេល​ថ្ងៃ​ក្ដៅ និង​ភ្លៀង​នោះ​ឡើយ លោកយាយ​ត្រូវ​ចេញ​ទៅ​រក​ប្រាក់​គ្រប់ពេល ទោះបី​កម្លាំង​ខ្សោយ​ ឬ​មិន​ស្រួលខ្លួន​យ៉ាងណា​ក្តី​ ។
«មិន​អាច​ឈប់​រក​ដោយសារ​ក្តៅ ភ្លៀង​បាន​ទេ ​។ បើ​មិន​រក​គ្មាន​អ្វី​ហូប​ឡើយ​ ។ ជួនកាល​ថ្ងៃ​ខ្លះ​រើស​បាន​ច្រើន ​និង​ជួនកាល​ថ្ងៃ​ខ្លះ​ទៀត​រើស​បាន​តិច​ ។ ថ្ងៃ​ខ្លះ​ខំប្រឹង​រហូត​អត់​បាន​ហូប​បាយ​ថ្ងៃត្រង់​ទៀត​ផង ក៍មានដែរ​» លោកយាយ តេ​ង​ បាន​ឱ្យដឹង​ ។

ស្វាមី​លោកយាយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ ​២០០៤ ទុក​ឱ្យលោកយាយ​រស់នៅ​លំបាកក្នុង​ជីវិត​ចុង​ក្រោយ​ម្នាក់ឯង​ ។ ដូន​ចាស់​រូប​នេះ​បាន​និយាយ​ថា ​កម្លាំងចិត្ត​គាត់​មិន​ចង់​លើកដៃ​សុំ​គេ​នោះ​ទេ ​ប៉ុន្តែ​មិនដឹង​ថា​ កម្លាំងកាយ​នឹង​រត់​រួច​ដល់​វ័យ​ប៉ុនណានោះ​ទេ ប៉ុន្តែ​ដរាបណា​នៅ​តែ​ដើរ​បាន លោកយាយ​អះអាង​ថា​ នៅ​តែ​ស្ពាយ​ថង់​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត​លុះ​ថ្ងៃ​អវសាន​តែ​ម្តង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ