ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​យល់​ថា ​ជាមួយ​ អូ​មី​ក្រុង​ ក្ដី​សង្ឃឹម​បញ្ចប់​ការ​ឆ្លង​កូ​វី​ដ

2 ឆ្នាំ មុន

នាយក​អង្គការ​សុខភាព​ពិភពលោក​ WHO ប្រចាំ​ទ្វីបអឺរ៉ុប បាន​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៣ ខែ​​មក​រា ឆ្នាំ​២០២២ ​ថា អូ​មី​ក្រុង ដែល​អាច​ឆ្លង​ដល់​ពលរដ្ឋ​អឺរ៉ុប​ដល់​ទៅ​៦៦% រហូត​ដល់​ខែមីនា​ ឆ្នាំ​២០២២ នឹង​នាំ​ទៅ​ដល់​ដំណាក់កាល ដែល​ការ​ឆ្លង

កូ​វី​ដ​-១៩ ៖ នាយក​អង្គការ​សុខភាព​ពិភពលោក​ WHO ប្រចាំ​ទ្វីបអឺរ៉ុប បាន​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៣ ខែ​​មក​រា ឆ្នាំ​២០២២ ​ថា អូ​មី​ក្រុង ដែល​អាច​ឆ្លង​ដល់​ពលរដ្ឋ​អឺរ៉ុប​ដល់​ទៅ​៦៦% រហូត​ដល់​ខែមីនា​ ឆ្នាំ​២០២២ នឹង​នាំ​ទៅ​ដល់​ដំណាក់កាល ដែល​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​តំបន់​នេះ​ខិត​ទៅ​រក​ការ​បញ្ចប់​។

នាយក​រូប​នោះ​លោក ​HANS KLUGE ​បាន​គូសបញ្ជាក់​ប្រាប់ ​AFP ​ថា វា​ជា​រឿង​គួរ​ឲ្យ​ទុកចិត្ត​ដែល​តំបន់​អឹ​រ៉ុ​ប ខិត​ទៅ​រក​ការ​បញ្ចប់​នៃ​ការ​ឆ្លង តែ​លោក​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នៃ​វីរុស​។ លោក​បន្ត​ថា ពេល​ណា​រលក​នៃ​ការ​ឆ្លង​អូ​មី​ក្រុង​នឹង​ស្ងប់ស្ងាត់ ក្នុង​ពេល​ប៉ុន្មាន​ស​ប្ដា​ហ៍ ​និង​ប៉ុន្មាន​ខែ​ទៀត នោះ​យើង​នឹង​មាន​ភាព​ស៊ាំជាស​កល ទាំង​ដោយសារ​វ៉ាក់សាំង ទាំង​មនុស្ស​ម្នា ទទួល​បាន​ភាព​ស៊ាំ​មក​ពី​ការ​ឆ្លង​រួច ព្រមទាំង​ដោយសារ​ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​មក​ពី​រដូវ​កាល​ផង​ដែរ​។ ទោះបី​យ៉ាងណា​យើង​នៅ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល នៃ​ការ​ឈប់​ឆ្លង​នៅឡើយ​ទេ​។ ការ​ឈប់​ឆ្លង​មាន​ន័យ​ថា គេ​អាច​វាយតម្លៃ​លើ​អ្វី​ដែល​នឹង​កើត​មាន ដោយ​វីរុស​លែង​មាន​ឆ្លង​តទៅ​ទៀត​។ ដូច្នេះ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។

ក្នុង​តំបន់​អឹ​រ៉ុ​ប ​ដែល​មាន​ប្រទេស​៥៣​ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​នៅ​អា​ស៊ី​កណ្ដាល​ផង​ដែរ អូ​មី​ក្រុង​ តំណាង​ឲ្យ​គិតដល់​ថ្ងៃ​ទី​១៨​ ខែ​មក​រា ១៥%​នៃ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី គឺ​ជាង​ពាក់កណ្ដាល​លើស​កាលពី​ស​ប្ដា​ហ៍​មុន​។ នៅ​សហភាព​អឹ​រ៉ុ​ប​ អូ​មី​ក្រុង​ឆ្លង​ខ្លាំង​លឿន​ជាង​ដែល​តា ដោយពេល​នេះ​ក្លាយជា​គ្របដណ្ដប់​លើ​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ