ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កីឡាការិនី​២រូប​កាន់តែ​ប្រសើរ ក្រោយ​សម្រាក​ព្យាបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ថានភាព​សុខភាព​កីឡាការិនី​បាល់ទាត់​២​រូប កាន់តែ​ល្អ​ប្រសើរ​ហើយ បន្ទាប់​ពី​មានការ​

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ថានភាព​សុខភាព​កីឡាការិនី​បាល់ទាត់​២​រូប កាន់តែ​ល្អ​ប្រសើរ​ហើយ បន្ទាប់​ពី​មានការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា បណ្ដាល​អោយ​មាន​របួស ក្នុងអំឡុងពេល​ប្រកួត​​ជម្រើស​​ជើង​​ឯក​បាល់ទាត់​នារី ឆ្នាំ​២០២១ ស​ប្តា​ហ៍​ទី​៦ កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ កន្លង​ទៅ​។ កីឡាការិនី​ទាំង​ពីរ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា គឺ​ទទួល​បាន​នូវ​បទ​ពិសោធន៍​មួយ​ដែល​ចាំបាច់​ត្រូវ​តែ​ប្រយ័ត្នប្រយែង នៅ​ក្នុង​ពេល​ប្រកួត ដែល​នឹង​មាន​ជា​បន្តបន្ទាប់ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​អះអាង​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​មុន​នេះ​។

ផ្អែក​តាម​បង្ហោះ គឺ​កីឡាការិនី​២​រូប​បាន​រង​របួសធ្ងន់​ភ្លាម​ៗ នៅ​ក្ន​ង​ពេល​នោះ ដោយសារ​តែ​កម្រិត​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ពេល​នោះ មាន​សភាព​ធ្ងន់​។

កីឡាការិនីដែល​រង​របួស​ទាំង​២​រូប​​ខាងលើ​​ គឺ​កីឡាការិនី​ពាក់ស្លាកលេខ​៧ ​កញ្ញា ថុ​ង ពិសី មក​ពី​ក្លិប​ណា​ហ្គា​វើ​ល​កំពង់ស្ពឺ​។ ក្រោយ​ប៉ះទង្គិច​គ្នា​ហើយ នាង​មាន​របួសធ្ងន់​គួរសម នៅ​ថ្ងាស ​បណ្ដាល​អោយ​បែក និង ហូរ​ឈាម ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ដើម្បី​សង្គ្រោះ និង កុំអោយ​ប៉ះពាល់​ខ្លាំង​។ កីឡាការិនី​លេខ​៧​រូប​នេះ ត្រូវ​បាន​ដេរ​របួស​អស់​៤​ថ្នេរ ហើយ​ខាង​មន្ទី​ពេទ្យ​ក៏​បាន​បញ្ជាក់​ដែរ​ថា​មិន​មាន​អាការ​ធ្ងន់ធ្ងរ​នោះ​ទេ នៅ​ពេល​នាង​ត្រូវ​បាន​ដាក់​អស់​សេរ៉ូ​មអស់ភ្លាមៗ​ ​នាង​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។

​ចំណែក​​កីឡាការិនី​ពាក់​ស្លាក​លេខ​១ គឺ​អ្នកចាំទី​ក្នុង​ក្រុម​ខេត្តបាត់ដំបង​។ នាង​បាន​បាត់ស្មារតី​មួយ​ភ្លែត បន្ទាប់​ពី​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាការិនី​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​ចុង​តង់​ទី​២ តែ​ក្រោយ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ កីឡាការិនី​បាន​ធូរស្បើយ​ធម្មតា និង​បាន​ចេញពី​ពេទ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ដូច​គ្នា​។ យ៉ាងណាមិញ កីឡា​រិ​នី​ទាំង​ពីរ​នៅ​តែ​ត្រូវ​បាន​តម្រូវ​អោយ​ថែទាំ​សុខភាព​ជា​បន្ថែម ដោយសារ​តែ​​ការ​ប៉ះ​ទ​ង្គិ​ច​នៅ​ក្នុង​ពេល​នោះ គឺ​មាន​សភាព​ធ្ងន់ ខណៈ​ដែល​ភាគី​ម្ខាង​ទៀត ដែល​ធ្វើ​អោយ​ពួក​នាង​ត្រូវ​បញ្ជូន​ចូល​ពេទ្យ គឺ​សុទ្ធតែ​មិន​អី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ