ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង​៖ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ចំនួន​៧២​ករណី

2 ឆ្នាំ មុន

ចិន ៖ អ្នក​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​អំពី​ការ​រក​ឃើញ​អ្នក​

ចិន ៖ អ្នក​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ចំនួន ៧២​ករណី​ក្នុង​ចំណោម​បុគ្គលិក​ទាក់ទង​ព្រឹត្តិការណ៍​សរុប ២,៥៨៦​នាក់ ដោយ​ក្នុង​នោះ​ពុំ​មាន​ករណី​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​អត្ត​ព​លិ​ក ឬ​មន្ត្រី​ចំនួន ១៧១​នាក់ ដែល​មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង​នោះ​ទេ​។

ក្នុង​ចំណោម​ករណី​ដែល​បាន​ប្រកាស ៣៩​ករណី​រក​ឃើញ​ក្នុង​ការ​ធ្វើតេស្ត​នៅ​ឯអាកាស​យានដ្ឋាន និង​៣៣​ករណី​ទៀត​នៅ​ក្នុង​តំបន់​រៀបចំ​ព្រឹត្តិការណ៍​។ ខណៈ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ប្រចាំ​ថ្ងៃ​ដោយ​ម៉ាស៊ីន PCR ចំនួន ៣៣៦,៤២១​នាក់ ចន្លោះ​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២២ ខែមករា កន្លង​មក​។

ការ​ត្រៀម​រៀបចំ​ចុង​ក្រោយ​កំពុង​ធ្វើ​ឡើង​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ ២០២២ ចំ​ពេល​មានការ​កើន​ឡើងជា​សាកល​ករណី​នៃ​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ដែល​ធ្វើ​ឱ្យ​ហ្គេ​ម​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្ថិត​ក្រោម​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ទាំង​លើ​អត្ត​ព​លិ​ក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

កត្តា​នេះ​ហើយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​ជា​ពិសេស​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ទើប​អ្នក​រៀបចំ​កម្មវិធី​បាន​សម្រេច​លុប​ចោលការ​លក់​សំបុត្រ​ដល់​សាធារណជន​ទូទៅ ហើយ​មាន​តែ​អ្នកគាំទ្រ​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា រួម​ជាមួយ​ការ​អនុវត្ត​វិធានការ​បង្ការ​យ៉ាង​តឹងរ៉ឹង​ទាំង​អំឡុង​ពេល និង​ក្រោយ​ពេល​ចូលរួម​ព្រឹត្តិការណ៍​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ