ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតអ៊ីតាលី ជាង២០០០នាក់ ត្រូវបានព្យួរការងារ ដោយសារតែវ៉ាក់សាំង…

3 ខែ មុន

បុគ្គលិកសុខាភិបាលសរុបចំនួន ១៩០០នាក់ ត្រូវបានព្យួរការងារពីសមាគមវិជ្ជាជីវៈរបស់ប្រទេសអ៊ីតាលី ដោយសារតែច្បាប់ចែងថា ពួកគេត្រូវតែចាក់វ៉ាក់សាំងឱ្យគ្រប់ដូសទើបអាចបំពេញការងារជាពេទ្យបាន។ ចំនួននេះ គឺស្មើនឹង ០.៤% នៃចំនួនសមាជិកពេទ្យទាំងអស់ក្នុងសមាគមនេះ។ គេក៏បានឱ្យដឹងថា…

បុគ្គលិកសុខាភិបាលសរុបចំនួន ១៩០០នាក់ ត្រូវបានព្យួរការងារពីសមាគមវិជ្ជាជីវៈរបស់ប្រទេសអ៊ីតាលី ដោយសារតែច្បាប់ចែងថា ពួកគេត្រូវតែចាក់វ៉ាក់សាំងឱ្យគ្រប់ដូសទើបអាចបំពេញការងារជាពេទ្យបាន។

ចំនួននេះ គឺស្មើនឹង ០.៤% នៃចំនួនសមាជិកពេទ្យទាំងអស់ក្នុងសមាគមនេះ។ គេក៏បានឱ្យដឹងថា មានសមាជិក ៣ម៉ឺននាក់ទៀត មិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូសតាមការកំណត់នៅឡើយទេ។ សមាគមបាននិយាយថា អ្នកខ្លះប្រហែលជាមិនបំពានច្បាប់ទេ ដោយសារពួកគេអាចធ្វើតេស្តវិជ្ជមាន និង មិនទាន់មានវ៉ាក់សាំងនៅឡើយ ឬ ពួកគេអាចមានហេតុផលបញ្ហាសុខភាពប្រចាំកាយ។

Picture

អ្នកផ្សេងទៀតកំពុងរង់ចាំរហូតដល់ពួកគេមានសិទ្ធិទទួលបានដូសជម្រុញយ៉ាងហោចណាស់ ៤ខែ បន្ទាប់ពីការដូសដែលពួកគេចាក់ចុងក្រោយ។

ប្រទេសអ៊ីតាលីបានកំណត់ឱ្យបុគ្គលិកថែទាំសុខភាព គ្រូបង្រៀន ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកថែទាំផ្ទះទាំងអស់ ទទួលបានវ៉ាក់សាំង។ បើមិនដូច្នោះទេ ពួកគេអាចមានបញ្ហាដល់អាជីពរបស់ពួកគេ។

ជាផ្នែកនៃច្បាប់ចាក់វ៉ាក់សាំងដ៏តឹងរ៉ឹងមួយចំនួននៅអឺរ៉ុប ប្រទេសអ៊ីតាលីតម្រូវឱ្យមនុស្សទាំងអស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ត្រូវតែបានចាក់វ៉ាក់សាំងពេញលេញ ទើបអាចប្រើប្រាស់សេវាកម្មដូចជាការដឹកជញ្ជូនសាធារណៈជាដើម។ បើមិនដូច្នោះទេ ពួកគេមិនអាចសូម្បីតែជិះឡានក្រុង ឬ ធ្វើឯកសារផ្លូវការណាមួយ៕