ម្ចាស់ត្រាក់ទ័រកាន់ដុំភ្លើងទៅជួសជុល លុះមកវិញឃើញត្រាក់ទ័រខ្លួនខ្ទេចដោយសារម្ចាស់ចម្ការ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ម្ចាស់ចម្ការម្នាក់ដុតព្រៃក្នុងដីចំការរបស់ខ្លួនមិនប្រយ័ត្ន បណ្តាលឲ្យភ្លើងឆេះរាលដោយទាំងត្រាក់ទ័រដែល
ខេត្តមណ្ឌលគិរី ៖ ម្ចាស់ចម្ការម្នាក់ដុតព្រៃក្នុងដីចំការរបស់ខ្លួនមិនប្រយ័ត្ន បណ្តាលឲ្យភ្លើងឆេះរាលដោយទាំងត្រាក់ទ័រដែល
ខេត្តមណ្ឌលគិរី ៖ ម្ចាស់ចម្ការម្នាក់ដុតព្រៃក្នុងដីចំការរបស់ខ្លួនមិនប្រយ័ត្ន បណ្តាលឲ្យភ្លើងឆេះរាលដោយទាំងត្រាក់ទ័រដែលជួលមកឈូសឆាយដីក្នុងចំការនោះរងការខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូកបានទទួលពាក្យបណ្ដឹងពីឈ្មោះ ភិន ទីន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្តឹងម្ចាស់ចំការពាក់ព័ន្ធករណីដុតព្រៃ បណ្តាលឱ្យឆេះត្រាក់ទ័រភ្ជួរដីចំនួន១គ្រឿង។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ម្ចាស់ចំការឈ្មោះ រិទ្ធ ទិត្យ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជួលម្ចាស់គ្រឿងចក្រឈ្មោះ ភីន ទីន ឲ្យទៅឈូសឆាយដីចំការ និងភ្ជួរ ដើម្បីដាំដំឡូងមី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។ ខណៈឈូសឆាយដីជិតហើយ ស្រាប់តែត្រាក់ទ័រក៏ខូច (ឆេះដុំភ្លើង) ពេលនោះម្ចាស់ត្រាក់ទ័រក៏បានដោះយកដុំភ្លើងទៅជួសជុល មិនទាន់រួចរាល់ផង ស្រាប់តែម្ចាស់ចំការទៅដុតគំនរព្រៃ និងស្មៅ ដែលត្រាក់ទ័របានឈូសឆាយប្រមូលនៅជិតត្រាក់ទ័រដែលខូចនោះ ហើយមិនបាននៅមើលភ្លើងដែលខ្លួនបានដុតនោះទេ។
តាមប្រភពដដែលបានបន្តទៀតថា លុះមកដល់វេលាម៉ោង២និង៣០នាទីនាថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ ម្ចាស់ត្រាក់ទ័របានទៅមើលត្រាក់ទ័រនោះ ក៏បានឃើញមានភ្លើងឆេះត្រាក់ទ័ររបស់ខ្លួនខ្ទេចអស់បាត់ទៅហើយ ។ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូកបានចុះទៅដល់កន្លែងកើតហេតុ បានឃើញមានភ្លើងឆេះត្រាក់ទ័រ និងខូចខាតអស់ពិតប្រាកដមែន។
ម្ចាស់ត្រាក់ទ័របានសំណូមឱ្យម្ចាស់ចំការចេញសងថ្លៃត្រាក់ទរ័ចំនួន១៣.០០០ដុល្លារ (មួយម៉ឺនបីពាន់ដុល្លារ) តែបើគ្មានលុយសងទេ អាចសងជាដីចំការក៏បានដែរ។
ទាក់នឹងករណីខាងលើនេះ គិតត្រឹមវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៣ មករា ២០២២ សមត្ថកិច្ចបញ្ជាក់ថា កំពុងកោះហៅភាគីទាំងសងខាងរកដំណោះស្រាយ តែមិនទាន់មានលទ្ឋផលបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ