ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស មនុស្ស​​​យ៉ាង​តិច​ស្លា.ប់​៧០​នាក់​ក្នុង​ពន្ធនាគារ​មួយ

3 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លា.ប់ និង​១៣៨​នាក់​​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​ពន្ធនាគារ​មួយ​ដែល​ត្រួតត្រា​ដោយ​

ប្រទេស​យេ​ម៉ែ​ន ៖ មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លា.ប់ និង​១៣៨​នាក់​​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​ពន្ធនាគារ​មួយ​ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​។

តាម​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ថា ការ​វាយប្រហារ​ដ៏​ទារុណ​នោះ កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​​មក​រា ឆ្នាំ​២០២២ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៧០​នាក់​ និង​របួស​១៣៨​នាក់ នៅ​ក្នុង​ពន្ធនាគារ​មួយ កាន់កា.ប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​។ វា​ជា​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បដិសេធ​រាល់​ការ​ទទួលខុសត្រូវ​។

ការ​វាយប្រហារ​តាម​អាកាស​នេះ​ សំដៅ​ពន្ធនាគារ​ក្រុង​ SAADA ទីតាំង​របស់​ពួក​ហ៊ូ​ធី​នៅ​ភាគ​ខាងជើង​ប្រទេស​។ ប៉ុន្មាន​ម៉ោង​មុន​នេះ​គឹ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​មក​រា ក្រុមចម្រុះ​យោធា​នេះ​ដែល​ធ្វើ​អន្តរាគមន៍ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម​នេះ បាន​វាយប្រហារ​រ​ប្រឆាំង​ទីក្រុង​ HODEIDA ភាគ​ខាងលិច​ប្រទេស​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​៣​នាក់​។

សម្រាប់​ពេល​នេះ​ការ​រុករក​នៅ​បន្ត​ក្នុង​គំនរ​បាក់បែក​។ គេ​មិន​អាច​ដឹង​ឡើយ​ក្នុង​ពេល​ភ្លាម​ៗ​ថា ​តើ​ក្នុង​ពន្ធនាគារ​នោះ​មាន​អ្នកទោស​ប៉ុន្មាន​នាក់​៕។ ប៉ុន្តែ​អង្គការក្រៅរដ្ឋាភិបាល​៨ គូសបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​ថា ក្នុង​ចំណោម​អ្នក​ស្លា.ប់មាន​ពួក​អន្តោ​ប្រវេសន៍​ផង​ដែរ​។ អង្គ​ការ​ទាំងនេះ​បរិហារ​ថា នោះ​ជា​ការ​វាយប្រហារ ដោយ​មិន​គិត​ពី​អាយុជីវិត​ជន​ស៊ី​វិល​៕ ដកស្រង់​ចេញពី​វេ​ប​​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ