ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រក​ឃើញ​ស្លា.ប់​កណ្ដាល​ហ្វូង​ពស់​១២៤​ក្បាល​របស់​គេ

2 ឆ្នាំ មុន

ប៉ូលិស​រដ្ឋ​ម៉ា​រី​ឡែ​ន​អា​មេ​រិ​ក ទើប​រក​ឃើញ​សត្វ​ពស់​ចំនួន​​១២៤​ក្បាល ក្នុងផ្ទះ​មួយ​​នៅ​រដ្ឋ​នេះ ​ដោយ​ក្នុង​ចំណោម​សត្វ​ពស់​ទាំងនេះ មួយ​ចំនួន​ជា​ពស់​ពិស​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ ដូច​ជា

សហរដ្ឋអាមេរិក ៖ ប៉ូលិស​រដ្ឋ​ម៉ា​រី​ឡែ​ន​អា​មេ​រិ​ក ទើប​រក​ឃើញ​សត្វ​ពស់​ចំនួន​​១២៤​ក្បាល ក្នុងផ្ទះ​មួយ​​នៅ​រដ្ឋ​នេះ ​ដោយ​ក្នុង​ចំណោម​សត្វ​ពស់​ទាំងនេះ មួយ​ចំនួន​ជា​ពស់​ពិស​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ ដូច​ជា ៖ ​ពស់​ខ្មៅ ពស់​កូ​ប្រា ​និង​ពស់​កណ្ដឹង​ជាដើម​។

ប៉ូលិស​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​មក​រា ​កន្លង​ទៅ បាន​ប្រឈម​មុខ​នឹង​ឆាក​ឧក្រិដ្ឋ​ពិសេស​បំផុត​មួយ នៅ​ក្នុងផ្ទះ​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន​។ បុរស​ម្នាក់​អាយុ​៤៩​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​ស្លា.ប់់​នៅ​កណ្ដាល​ហ្វូង​ពស់​របស់​គេ​ដល់​ទៅ​១២៤​ក្បាល​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​២២ ខែ​មក​រា ​របស់​ទូរទស្សន៍ ​NBC WASHINGTON​។ ក្នុង​ចំណោម​ពស់​ទាំងនេះ មាន​បណ្ដា​ពស់មានពិស​ខ្លាំង​បំផុត​ និង​គ្រោះថ្នាក់ ដែល​ការ​ចិញ្ចឹម​ចាត់​ទុក​ថា​​ខុសច្បាប់ ព្រោះ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ក្នុង​ផ្ទុះ​បុគ្គល​។

ហើយ​គ្រា​នោះ គឺ​អ្នក​ជិតខាង​ម្នាក់​ដែល​មាន​ក្ដី​បារម្ភ ព្រោះ​បាត់​មិនឃើញ​បុរស​​រងគ្រោះ​ខាងលើ​នេះ ដែល​មានឈ្មោះ​ថា RAPHAET DRIVE ចាប់តាំងពី​​ជា​ច្រើន​ថ្ងៃ​មក​ហើយ រាយការណ៍​ប្រាប់​ដល់​អាជ្ញាធរ​។ ពេល​ចូល​ក្នុងផ្ទះ​បុរស​នេះ ​ប៉ូលិស​មិន​នឹក​ស្មានថា បាន​ជួប​​ប្រទះ​ទីតាំង​ដែល​មានការ​ច្នៃ​ដូច​ជា ​ព្រៃ​មួយ​ឡើយ​។ ជា​ពិសេស​ក៏​សូ​ម្បី​បណ្ដា​អ្នក​ជិតខាង​ ក៏​គ្មាន​នរណា​ម្នាក់​បានឃើញ​សភាព​ក្នុងផ្ទះ​របស់​បុរស​នេះ​ដែរ ហើយ​ក៏​មិនដឹង​ថា តើ​​មាន​អ្វី​កើត​មាន​ក្នុងផ្ទះ​នេះ​ដែរ​?។

លោក​ JENNIFER HARRIS អ្នកនាំពាក្យ​ប៉ូលិស​មូលដ្ឋាន​ថ្លែងប្រាប់​ទូរទស្សន៍​ថា អ្នក​ទទួលខុសត្រូវ​របស់​យើង ខាង​ផ្នែក​ត្រួតពិនិត្យ​បណ្ដា​សត្វ​និយាយ​ថា មិន​ដែល​ប្រទះ​រឿង​បែប​នេះ​ទាល់តែ​សោះ តាំងពី​ចូល​បម្រើ​ការ​ជា​ប៉ូលិស​៣០​ឆ្នាំ​មក​ហើយ​។

ទោះបី​យ៉ាងណា​ ប៉ូលិស​​បាន​ពិនិត្យ​ឃើញ​ថា សត្វ​ពស់​ទាំងឡាយ​ស្ថិត​នៅ​ក្នុង​ទ្រុង និង​ក្នុង​អាង​នៅផ្ទះ​បុរស​នេះ​។ ការ​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​មួយ ត្រូវ​អនុវត្ត ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លា.ប់​របស់​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ