ចិនអនុវត្តការធ្វើតេស្តរកកូវីដតាម បាត ឡើងវិញ មុនអូឡាំពិកចាប់ផ្តើមនៅខែក្រោយ
ចិន ៖ ប្រទេសចិនបានងាកមកអនុវត្តការធ្វើតេស្តរកកូវីដ-១៩តាមរន្ធគូទឡើងវិញ ក្នុងគោលបំណងដើម្បីបញ្ឈប់ការរីករាលដាល
ចិន ៖ ប្រទេសចិនបានងាកមកអនុវត្តការធ្វើតេស្តរកកូវីដ-១៩តាមរន្ធគូទឡើងវិញ ក្នុងគោលបំណងដើម្បីបញ្ឈប់ការរីករាលដាល
ចិន ៖ ប្រទេសចិនបានងាកមកអនុវត្តការធ្វើតេស្តរកកូវីដ-១៩តាមរន្ធគូទឡើងវិញ ក្នុងគោលបំណងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងថ្មី «អូមីក្រុង» មុនពេលព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។ គួររំលឹកថា ជប៉ុនស្នើចិនបញ្ឈប់ការធ្វើតេស្តរកកូវីដត្រង់ចំណុចសំខាន់១លើរាងកាយពលរដ្ឋខ្លួន
យោងតាមកាសែតចិន The Beijing News បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស២៧នាក់បានឆ្លងកាត់ការធ្វើតេស្តតាមរន្ធគូទនៅឯអគារផ្ទះល្វែងក្នុងទីក្រុងប៉េកាំង ដែលស្ត្រីអាយុ២៦ឆ្នាំម្នាក់ បានឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង និងជាករណីឆ្លងដំបូងរបស់ទីក្រុងមួយនេះផងដែរ។
ទីក្រុងប៉េកាំងស្ថិតនៅចំកណ្តាលនៃការចាក់សោរ និងការធ្វើតេស្តដ៏តឹងរ៉ឹងបំផុតបន្ទាប់ពីទីក្រុងមួយនេះ បានរាយការណ៍ពីការឆ្លងអូមីក្រុងលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា កន្លងមក។
ការធ្វើតេស្តតាមរន្ធគូទត្រូវបានស្នើឡើងកាលពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោក Li Tongzeng គ្រូពេទ្យផ្នែកជំងឺផ្លូវដង្ហើមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ដាននៃមេរោគកូវីដនៅតែអាចរកឃើញក្នុងសំណាកលាមកបានយូរជាងក្នុងច្រមុះ ឬបំពង់ក។
ទោះជាយ៉ាងណាពិធីសារនេះ ទទួលរងការរិះគន់ពីសំណាក់ជនបរទេស។ ហើយក្នុងនោះ ជប៉ុនបានអំពាវនាវឱ្យចិនបញ្ឈប់ការធ្វើតេស្តតាមរបៀបដែលហៅថា «គ្មានសេចក្តីថ្លៃថ្នូរ» ខណៈអ្នកដំណើរមួយចំនួនបាននិយាយថា វាបានប៉ះពាល់ផ្លូវចិត្តពួកគេយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ នឹងចាប់ផ្តើមនាថ្ងៃទី៤ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ។ ស្របពេលព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនឹងចាប់ផ្តើមនាថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា។ ខណៈកាលពីដើមសប្តាហ៍នេះ ចិនបានលុបចោលផែនការលក់សំបុត្រដល់សាធារណជន ហើយបាននិយាយថា មានតែអ្នកគាំទ្រត្រូវបានជ្រើសរើសប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនា៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ