ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពង់ស្ពឺ​អាច​ត្រូវប៉ាន់​ដី​ឡើង​វិញ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​មិនដឹង​ថា​ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​ម្ចាស់​ដី​ដើម បាន​លក់​របស់​ខ្លួន​ហើយ​ឬ​នៅ​ពេល​នោះ​ទេ បើសិនជា​នៅ នៅ​ពេល​នេះ​អាច​នឹង​ត្រូវប៉ាន់ ពីព្រោះ​អ្នក​រស់​ស៊ី​ដីធ្លី​បាន​មើលឃើញ​ថា ខេត្តកំពង់ស្ពឺ បាន​កំពុង​ទាក់ទាញ​គម្រោង​វិនិយោគ​ធំ​ៗ ក្នុង​វិស័យ​ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ គេ​មិនដឹង​ថា​ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​ម្ចាស់​ដី​ដើម បាន​លក់​របស់​ខ្លួន​ហើយ​ឬ​នៅ​ពេល​នោះ​ទេ បើសិនជា​នៅ នៅ​ពេល​នេះ​អាច​នឹង​ត្រូវប៉ាន់ ពីព្រោះ​អ្នក​រស់​ស៊ី​ដីធ្លី​បាន​មើលឃើញ​ថា ខេត្តកំពង់ស្ពឺ បាន​កំពុង​ទាក់ទាញ​គម្រោង​វិនិយោគ​ធំ​ៗ ក្នុង​វិស័យ​ឧស្សាហកម្ម ខណៈ​គម្រោង​រោងចក្រ​មួយ​ចំនួន ត្រូវ​ផ្លាស់​ចេញពី​ភ្នំពេញ និង​គម្រោង​ថ្មី​ក៍បាន​បង្កើត​ដែរ ដែល​មាន​តម្រូវការ​ទីតាំង​រោងចក្រ​និង​សហគ្រាស​របស់​គេ​នោះ ។

Picture

លោក ប៊ូ សេង​ហ៊ួ ប្រធាន​សាខា​នៃ​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា តំបន់​នៅ​តាម​ផ្លូវជាតិ​លេខ ៣ និង​ផ្លូវជាតិ​លេខ ៤ និង​ផ្លូវជាតិ​លេខ ៥១ ជាដើម​សុទ្ធ​សឹង​មាន​សក្តានុពល​វិនិយោគ​ដោយសារ​នៅ​ជាប់​ផ្លូវ​សំខាន់​ៗ ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​រោងចក្រ​មួយ​ចំនួន​ហើយ បាន​ផ្លាស់​ប្តូរ​ពី​រាជធានី​ភ្នំពេញ តាម​ផែនការ​របស់​សាលាក្រុង​ក្នុង​ការ ទៅ​កាន់​តំបន់​ជាយ​ៗ​រាជធានី​ភ្នំពេញ ក្នុង​នោះ​បាន​ទៅ​ដល់​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​ដែរ ។

លោក​ថា ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ ចូល​រោងចក្រ​ទៅ​កាន់​ពី​កំពង់​ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ និង​ពី​រោងចក្រ​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ​វិញ មាន​ភាព​ងាយស្រួល ដែល​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​កាន់តែ​ច្រើន ចូល​ទៅ​កាន់​តំបន់​នៃ​ខេត្តកំពង់ស្ពឺ ។ លោក​ថា​៖ «​យើង​បានឃើញ​ហើយ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​បាន​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ជា​បន្តបន្ទាប់​ហើយ​ក្នុង​នោះ​ដែរ កំពង់ស្ពឺ​ក៏​ទទួល​បាន​គម្រោង​វិនិយោគ​រោង​ចក​ក្រ​ជា​ច្រើន គម្រោង​ផង​ដែរ ដែល​មាន​ទាំង​គម្រោង​រោងចក្រ​ចេញ ពី​ភ្នំពេញ​ចូល​មក​កាន់​កំពង់ស្ពឺ​ដែរ​» ។

Picture

លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​ទីក្រុង​ភ្នំពេញ​មានការ​រីក​ចម្រើន តម្រូវការ​ដី​សម្រាប់​ប្រើប្រាស់​ជា​តំបន់​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន ។ លោក​ថា​ដីធ្លី​សម្រាប់​បម្រើ​ដល់​ផ្នែក​នេះ នឹង​កាន់តែ​ឡើងថ្លៃ ដូច្នេះ​សម្រាប់​រោងចក្រ​ថ្មី​ៗ មិន​អាច​ឈរជើង​ឬ​បោះទីតាំង នៅ​ក្នុង​តំបន់​ជិត​ក្រុង​បាន​ទេ ដោយសារ​តែ​តម្លៃ​ដីធ្លី​បាន​ឡើង​ខ្ពស់ ។ ដើម្បី​ឱ្យ​ការ​វិនិយោគ​បាន​ផល​ចំណេញ ម្ចាស់​គម្រោង​រោងចក្រ ត្រូវការ​រក​ទីតាំង​ណា​ដែល​ឆ្ងាយ​តម្លៃ​ជួល​ទីតាំង​ទាប ជា​ពិសេស​ងាយស្រួល ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោក​បន្ត​ថា សម្រាប់​តំបន់ឧស្សាហកម្ម លោក​មើលឃើញ​ថា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លេខ​៣​និង​លេខ​២ ជា​ផ្លូវជាតិ​ដែល​មានការ​ទាក់ទាញ លើ​គម្រោង​រោងចក្រ​ជាងគេ ព្រោះ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​ផ្លូវ​ថ្មី មាន​ផ្លូវ​ត​ភ្ជាប់​ទៅ​កំពង់​ផែ និង​ត​ភ្ជាប់​ទៅ​តំបន់​ច្រកព្រំដែន​កម្ពុជា​ជាដើម ៕