ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពលរដ្ឋ​​២១​នាក់​ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ទោះបី​មានការ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច​អំពី​កលល្បិច​របស់​ជន​ឆបោក (​មេ​ខ្ស​ល់​)​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​ក៏​នៅ​តែ​មាន​ពលករ​មួយ​ចំនួន​នៅ​តែ​ចាញ់បោក​មេខ្យល់​នាំ​លួច​ឆ្លង​ដែន​ខុសច្បាប់​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​ជា​រឿយ ។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​នា​ថ្ងៃ​ទី​២២ ខែមករា​នេះ ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២១…

បន្ទាយ​មាន​ជ័យ ៖ ទោះបី​មានការ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច​អំពី​កលល្បិច​របស់​ជន​ឆបោក (​មេ​ខ្ស​ល់​)​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​ក៏​នៅ​តែ​មាន​ពលករ​មួយ​ចំនួន​នៅ​តែ​ចាញ់បោក​មេខ្យល់​នាំ​លួច​ឆ្លង​ដែន​ខុសច្បាប់​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​ជា​រឿយ ។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​នា​ថ្ងៃ​ទី​២២ ខែមករា​នេះ ។

ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ ត្រង់​ចំណុច ភូមិ​ឈើទាល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ កម្លាំង​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​លេខ​៨១៥ បាន​សហការ​ជាមួយ​អន្តរាគមន៍​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ ប្រុស​ស្រី ចំនួន​២១​នាក់ ក្នុង​នោះ​កុមារ​០១​នាក់ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ចំនួន​០២​ករណី ដោយឡែក​ពី​គ្នា ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ា​ឡៃ ។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​និង​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន ដើម្បី​ទប់​ស្ក​កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍ និង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រកមុខ​សញ្ញា​មេខ្យល់ ដើម្បី​ចាប់ខ្លួន​បញ្ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ខែ មក​រា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​១៥​នាទី កម្លាំង​ប៉ុស្តិ៍​ស្វាយព្រៃ សហការ​ជាមួយ​កម្លាំងយោធា​កងពល​៥១ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ១៦​នាក់ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ តាម​ភូមិសាស្ត្រ ប៉ុស្តិ៍​ស្វាយព្រៃ ពួក​គាត់​មក​ពី​ខេត្ដ​ចំនួន ០២​គឺ​៖​ខេត្តសៀមរាប​ចំនួន ១៤​នាក់​និង​បាត់ដំបង​០២​នាក់ ។ នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ១១​និង​៤៥​នាទី កម្លាំង​ប៉ុស្តិ៍​ក្បាល​ទំនប់​ចំនួន ០៥​នាក់​សហការ​ជាមួយ​យោធា​កងពល​៥១ និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ា​ឡៃ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ០៥​នាក់ (​ស្រី​០២​នាក់់​) ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ពួក​គាត់​ទាំង​០៥​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋ​ដែល​ឃាត់ខ្លួន​ទាំង​០២​ករណី​សរុប​ចំនួន​២១​នាក់ ក្នុង​នោះ​កុមារ​០១​នាក់ បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​សួរនាំ និង​មាន​វិធានការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ