ប្រធានាធិបតីអាមេរិលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលុបបំបាត់ឲ្យបានទាំងស្រុងនូវអាវុ.ធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ។
![Picture]()
ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំកំពូលនិម្មិតទ្វេភាគីកាលពីថ្ងៃសុក្រម្សិលមិញនេះ។
មេដឹកនាំទាំងពីរក៏បានថ្កោលទោសការបា.ញ់សាកល្បងមីស៊ីលផ្លោងកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមានក្នុងសេចក្តីប្រកាស។
![Picture]()
“មេដឹកនាំទាំងពីរថ្កោលទោសការបាញមីស៊ីលផ្លោងពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលរំលោ.ភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ”។ នេះជាការបញ្ជារបស់សេតវិមានក្នុងក្នុងសេចក្តីប្រកាស។
“ដើម្បីឆ្ពោះទៅរកការរំលាយអាវុ.ធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ មេដឹកនាំទាំងពីរប្តេជ្ញារក្សាការសម្របសម្រួលយ៉ាងជិតស្និទលើបញ្ហារបស់កូរ៉េខាងជើង”។
នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងហើយរវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីលោក Fumio Kishida ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែតុលា ឆ្នាំ ២០២១មក។
![Picture]()
មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា ប្រធានាធិបតីអាមេរិក និងមេដឹកនាំជប៉ុនស្វែងរការផ្ញើសារឲ្យច្បាស់ទៅកាន់ប្រទេសកូរ៉េខាងជើង។
មន្ត្រីរូបនោះនិយាយថា “ជាក់ស្តែង ប្រទេសទាំងពីរបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កហេតុដែលយើងបានឃើញមកពីកូរ៉េខាងជជើង និងបញ្ជាក់ច្បាស់ថា ប្រទេសទាំងពីរកំពុងរៀបចំសម្រាប់កិច្ចការការទូត”។
មន្ត្រីដដែលក៏បាននិយាយថា អាមេរិកក៏មានការព្រួយបារម្ភផងដែរចំពោះសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែថា ខ្លួនកំពុងពិចារណាបា.ញ់សាកល្បងអាវុ.ធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបឡើងវិញ។
![Picture]()
![Picture]()
![Picture]()
សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ ២០២២នេះ របបកុម្មុយនីស្តព្យុងយ៉ាងបានធ្វើការបា.ញ់សាកល្បងមីស៊ីលចំនួន ៤លើកមកហើយ ដោយធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ អាមេរិកព្យាយាមស្វែងរកការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ប៉ុន្តែត្រូវរារាំងដោយចិន និងរុស្សី នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សូមរម្លឹកថា កូរ៉េខាងជើងបានធ្វើការផ្អាកដោយខ្លួនឯងនូវការបា.ញ់សាកល្បងអាវុ.ធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបចាប់តាំងពីខែវិច្ឆការ ឆ្នាំ ២០១៧មក៕ (យោងតាមប្រភព៖ Yonhap News)
ចែករំលែកព័តមាននេះ