ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាថ្មី៖ “ការចាក់វ៉ាក់សាំងកូវីដ មិនធ្វើឱ្យថយចុះសមត្ថភាពយកកូនទេ”

2 ឆ្នាំ មុន

ការសិក្សាថ្មីមួយ បានរកឃើញថាការថយចុះសមត្ថភាពបង្កកំណើត មិនមានទាក់ទងគ្នានឹងការចាក់វ៉ាក់សាំងកូវីដទេ។ នេះគឺមានន័យថា វ៉ាក់សាំងកូវីដ មិនបានធ្វើឱ្យសមត្ថភាពយកកូនរបស់ដៃគូនីមួយៗមានការថយចុះឡើយ ដូចទៅនឹងអ្វីដែលមនុស្សមួយចំនួនបានលើកឡើង។ ក្នុងការសិក្សាដែលទើបតែចេញផ្សាយថ្ងៃនេះ នៅលើអត្ថបទអេពីឌីមីសាស្រ្តអាមេរិក បានរកឃើញថា…

ការសិក្សាថ្មីមួយ បានរកឃើញថាការថយចុះសមត្ថភាពបង្កកំណើត មិនមានទាក់ទងគ្នានឹងការចាក់វ៉ាក់សាំងកូវីដទេ។ នេះគឺមានន័យថា វ៉ាក់សាំងកូវីដ មិនបានធ្វើឱ្យសមត្ថភាពយកកូនរបស់ដៃគូនីមួយៗមានការថយចុះឡើយ ដូចទៅនឹងអ្វីដែលមនុស្សមួយចំនួនបានលើកឡើង។

ក្នុងការសិក្សាដែលទើបតែចេញផ្សាយថ្ងៃនេះ នៅលើអត្ថបទអេពីឌីមីសាស្រ្តអាមេរិក បានរកឃើញថា វ៉ាក់សាំងកូវីដមិនធ្វើឱ្យសមត្ថភាពបង្កកំណើតថយចុះឡើយ។ ផ្ទុយទៅវិញ ដៃគូក្នុងការសិក្សានេះ មានឱកាសមានគភ៌ទាបជាងធម្មតា ប្រសិនបើដៃគូបុរសបានឆ្លងមេរោគកូវីដក្នុងរយៈពេល ៦០ថ្ងៃ ដែលនេះគឺធ្វើឱ្យការចាក់វ៉ាក់សាំងមានភាពកាន់តែសំខាន់។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈអាមេរិកនៃសាកលវិទ្យាល័យបូស្តុន បានលើកឡើងថា៖ “ការរកឃើញទាំងនេះបង្ហាញថា ការឆ្លងកូវីដមកលើបុរស ធ្វើឱ្យមានការថយចុះគុណភាពទឹកកាម ដែលជាហេតុធ្វើឱ្យការបង្កកំណើតមានភាពចុះខ្សោយ។ ដោយឡែកការចាក់វ៉ាក់សាំងកូវីដ១៩ មិនអ្វីទាក់ទងគ្នានឹងការមានកូន ដូចទៅនឹងការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។ ផ្ទុយទៅវិញ វាកាន់តែសំខាន់សម្រាប់ការចាក់វ៉ាក់សាំង ព្រោះថាបើឆ្លងកូវីដ អាចធ្វើឱ្យបុរសថយចុះសមត្ថភាពផ្លូវភេទ។”

អ្នកស្រាវជ្រាវបានសរសេរបន្តថា៖ “នេះបន្ថែមលើភស្តុតាងពីការសិក្សាសត្វ ការសិក្សាលើមនុស្សដែលកំពុងទទួលការព្យាបាលការមានកូន និង ការសាកល្បងវ៉ាក់សាំងកូវីដ ដែលមិនបានរកឃើញទំនាក់ទំនងរវាងការចាក់វ៉ាក់សាំង និង ការថយចុះសមត្ថភាពយកកូននោះទេ។”

នៅក្នុងការសិក្សានោះ គេសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យសមត្ថភាពយកកូនរបស់បុរសទាប គឺមកពីការក្តៅខ្លួននៅពេលមានជំងឺកូវីដ១៩។ ដោយសារតែហេតុនេះហើយ យើងរាល់គ្នាគួរតែចាក់វ៉ាក់សាំង ដើម្បីការពារកុំឱ្យមាន​បញ្ហានេះកើតឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ