ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបាន០៥​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ សហការ ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ សហការ ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៥​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ថេ​ត ប៉ុន​ថេ​ង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​ជាង​សាក់ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី​២. ឈ្មោះ នូ ប៉ូ​រិ​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី​៣. ឈ្មោះ សំអាង សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី​៤. ឈ្មោះ ចាន់ ចែ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់​នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
និង​ទី​៥. ឈ្មោះ ឃុន សុខ​ឃៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ ស្នាក់​នៅ​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ចំណែកឯ ជន​រង​គ្រោះ​មានឈ្មោះ សឿង សុ​ភ័ក្ត្រ​នាថ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1HY 1783 ឌុ​ប​មិត្តភក្តិ​ម្នាក់​មកពីផ្សារ​ដើម​គរ បំណង​ជួប​អតិថិជន​ម្នាក់​ទៀត ខណៈ​ដែល​ឈប់​ម៉ូតូ ទាក់ទង​ទៅ​អតិថិជន ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IS 6948 ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ បាន​សម្រេច រួច​ព្យាយាម​គេចខ្លួន ក៏​ត្រូវ​ជន​រង​គ្រោះ​ដេញ​ពីក្រោយ និង​ស្រែ​កថា ចោរ​ៗ ភ្លាម​នោះ​ក៏​ជួប​កម្លាំង​ល្បាត ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ព្រមទាំង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក ២​នាក់​ទៀត​បានជា​បន្តបន្ទាប់ សរុប ចំនួន ០៥ នាក់ ។

វត្ថុ​តាំង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ចំនួន​០១​គ្រឿង​,​ទូរស័ព្ទ​ដៃ ចំនួន​០១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ