ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ទឹកកកដ៏ធំ​​នឹង​អាច​រលាយ​អស់ ជា​​គ្រោះថ្នាក់​បំផុត​សម្រាប់​ភព​ផែនដី

2 ឆ្នាំ មុន

ផ្ទាំង​ទឹកកក​មាន​ទំហំ​ទទឹង​ដល់​១២០​គីឡូម៉ែត្រ​ និង​បណ្ដោយ​ដល់​ទៅ​៦០០​គីឡូម៉ែត្រ ព្រមទាំង​ជម្រៅ​៣​គីឡូម៉ែត្រ នឹង​អាច​រលាយ​អស់​រួចនឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹកសមុទ្រ​

ការ​កើន​កំ​ដៅ​ផែនដី ៖ ផ្ទាំង​ទឹកកក​មាន​ទំហំ​ទទឹង​ដល់​១២០​គីឡូម៉ែត្រ​ និង​បណ្ដោយ​ដល់​ទៅ​៦០០​គីឡូម៉ែត្រ ព្រមទាំង​ជម្រៅ​៣​គីឡូម៉ែត្រ នឹង​អាច​រលាយ​អស់​រួចនឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹកសមុទ្រ​ឡើង​ខ្ពស់​។

ឈ្មោះ​របស់​វា​ពិតជា​នាំ​ឲ្យ​គេ​ខ្លាច រួច​ការ​រលាយ​បាត់​រូបរាង​របស់​វា ជាយថាហេតុ​រឹតតែ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ បណ្ដា​អ្នក​សង្កេតការណ៍​​កត់សម្គាល់​ឃើញ ផ្ទាំង​ទឹកកក​ THWAITES ​នៅ​ក្នុង​មហាសមុទ្រ​ទឹកកក​អង់តាក់ទិក ដែល​គេ​ឲ្យ​រហស្សនាម​ថា ​ផ្ទាំង​ទឹកកក​APOCALYPSE បាន​រលាយ​កាន់តែ​រហ័ស​បំផុត​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែ​​មក​រា ឆ្នាំ​២០២២ របស់​ទូរទស្សន៍​បារាំង FRANCE 24​។ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​បណ្ដា​រូបភាព​ផ្កាយ​រណប និង​ការ​វាស់វែង​ធ្វើ​ឡើង​តាម​ GPS និង​បណ្ដា​រ៉ា​ដា​ក្រោម​ដី វា​ហាក់ដូចជា​ការ​រលាយ​មាន​កាន់តែ​ខ្លាំង ​និង​មាន​ស្នាម​ប្រេះ​ច្រើន​លើ​ផ្ទាំង​ទឹកកក​នោះ​។

គេ​គិត​ថា​ ផ្ទាំង​ទឹក​ក​នេះ នឹង​មិន​ងាយ​រលាយ​បាត់់​ឡើយ​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មានការ​រលាយ​វា​នាំ​ឲ្យ​ផ្ទាំង​ធំ​ៗ​ដែល​ដាច់​ចេញ​រសាត់​លើ​ផ្ទៃសមុទ្រ​ រួច​រង​ការ​វាយប្រហារ​ដោយ​កម្ដៅ​មហាសមុទ្រ​។ គឹ​បណ្ដា​ផ្នែក​ដែល​រសាត់​នោះ​ហើយ ដែល​នឹង​នាំ​ឲ្យ​មានការ​ស្ទះ ដល់​នាវា​ចរណ៍​ទន្ទឹម​នឹង​នាំ​ឲ្យ​កម្រិត​ទឹកសមុទ្រ​ឡើង​ខ្ពស់​លិច​បណ្ដា​តំបន់​ទាប​ៗ​នៅ​លើ​ផែនដី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ