ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​យាយ​ម៉ៅ​ពេជ្រនិល​នៅ​តែ​ខ្លាំងពូកែ​អ្នក​ណា​ប្រមា.ថ​នឹង​កា.ច់​អ្នក​នោះ​ភ្លាម

2 ឆ្នាំ មុន

មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែងតែ​បានដឹង​ច្បាស់​នូវ​ឈ្មោះ​លោកយាយ​ម៉ៅ​ពេជ្រនិល​ថា​ជា​អ្នកមាន​បារមី​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ​ស័ក្តិសិទ្ធិ​រាប់រយ​ឆ្នាំ​មិន​សាបសូន្យ​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។ លោកយាយ​ម៉ៅ​ត្រូវ​បាន​ចាស់ទុំ​ដំណាល​ថា​គាត់​គឺជា​មនុស្ស​ស្រី​ដែល​កាច​ណាស់ បើ​ជន​ណា​ប្រើ​ពាក្យ​ប្រមាថ​មិន​សមរម្យ​នឹង​កាច់​ជន​នោះ​ឲ្យ​វិនាស​យ៉ាង​ទន់​ហន់​ឃើញ​ជាក់​នឹង​ភ្នែក​តែ​ម្តង ។ តើ​លោកយាយ​ម៉ៅ​ពេជ្រនិល​ជា​នរណា ? ដំណើររឿង​របស់​យាយ​ម៉ៅ គេ​ពុំ​ទាន់​មាន​ឯកសារ​ណាមួយ​ជាក់លាក់​ដែល​ជា​ប្រវត្តិសាស្ត្រ​ទេ ។…

មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែងតែ​បានដឹង​ច្បាស់​នូវ​ឈ្មោះ​លោកយាយ​ម៉ៅ​ពេជ្រនិល​ថា​ជា​អ្នកមាន​បារមី​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ​ស័ក្តិសិទ្ធិ​រាប់រយ​ឆ្នាំ​មិន​សាបសូន្យ​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។ លោកយាយ​ម៉ៅ​ត្រូវ​បាន​ចាស់ទុំ​ដំណាល​ថា​គាត់​គឺជា​មនុស្ស​ស្រី​ដែល​កាច​ណាស់ បើ​ជន​ណា​ប្រើ​ពាក្យ​ប្រមាថ​មិន​សមរម្យ​នឹង​កាច់​ជន​នោះ​ឲ្យ​វិនាស​យ៉ាង​ទន់​ហន់​ឃើញ​ជាក់​នឹង​ភ្នែក​តែ​ម្តង ។ តើ​លោកយាយ​ម៉ៅ​ពេជ្រនិល​ជា​នរណា ?

ដំណើររឿង​របស់​យាយ​ម៉ៅ គេ​ពុំ​ទាន់​មាន​ឯកសារ​ណាមួយ​ជាក់លាក់​ដែល​ជា​ប្រវត្តិសាស្ត្រ​ទេ ។ រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ថា នៅ​មុន​សម័យ​អាណានិគម​បារាំង នាង​គឺជា​នារី​ដ៏​ស្អាត​ផូរផង់ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​មេទ័ព​ម្នាក់ ។ ក្រោយ​ពេល​ដែល​ស្វាមី​របស់​គាត់​ធ្វើ​មរណកាល​ក្នុង​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ នាង​ក៏​បាន​ដឹកនាំ​ទ័ព​ឡើង​ប្រឆាំង​ជំនួស​វិញ ។ នៅ​ពេល​នោះ នាង​ក៏​បាន​ក្លាយជា​វីរនារី​ដ៏​ល្បីល្បាញ​របស់​ជនជាតិ​ខ្មែរ ។

ចំណែក​រឿង​ដោយឡែក​មួយទៀត​ដំណាល​ថា កាលពី​សម័យ​មុន​មាន​មេកន្ទ្រាញ​ម្នាក់​ឈ្មោះ​ជុច ត្រួតត្រា​កុលសម្ព័ន្ធ​ជនជាតិ​ព័រ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​ពី​មុន​ហៅ​ថា ព្រៃខ្លា​ដំរី ។ តា​ជុច​មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ជា​មនុស្ស​ឆ្អឹង​ដែក ស្បែក​ស្ពាន់ ។ កាលនោះ​មាន​យុវតី​ជនជាតិ​ព័រ​ម្នាក់ ឈ្មោះ​នាង​ម៉ៅ មាន​រូបឆោម​លោម​ពណ៌​ល្អល្អះ ត្រូវ​បាន​មេកន្ទ្រាញ​យក​ធ្វើ​ជា​ភរិយា ។ ក្រោយ​ពេល​ពួក​គាត់​ធ្វើ​មរណកាល​ទៅ​បាន​បន្សល់​ទុកទ្រព្យ​សម្បត្តិ​ជា​ច្រើន ដោយហេតុ​ថា​ពួក​គាត់​គ្មាន​កូន​បន្ត​ពូជពង្ស ចិត្ត​របស់​ពួក​គាត់​ក៏​នៅ​មិន​ដាច់​អាល័យ​មរតក​ទាំងនោះ​ក៏​ចាប់ជាតិ​ជា​អ្នកតា អ្នកដូន នៅ​ចាំ​យាម​ថែរក្សា​ទឹកដី​នោះ ។
មេកន្ទ្រាញ​ដែល​ឡើង​កាន់​ដំណែង​ក្រោយ​ៗ​ក៏​នៅ​តែ​គោរព​កោតខ្លាច​តា​ជុច យាយ​ម៉ៅ ដូច​កាល​នៅ​រស់ បាន​ទាំង​យក​ដុំ​ថ្ម​២​ដុំ​ធំ​ៗ​ដាក់​ទន្ទឹម​គ្នា​ធ្វើ​រោង​ប្រក់​ស្បូវ​ដោយ​ឧបកិច្ច​សុំ​ឱ្យ​ពួក​គាត់​តាម​ថែរក្សា​ជនជាតិ​ព័រ​កុំឱ្យ​មាន​ជំងឺ​តម្កាត់​អ្វី​ឡើយ ។ គ្រានោះ​ដូន​ម៉ៅ បាន​ចូល​សណ្ឋិត​ក្នុង​រូប​ស្នង​ម្នាក់ ហើយ​ប្រាប់​អ្នកស្រុក​ថា គាត់​មាន​ភារកិច្ច​តាម ថែរក្សា មនុស្សលោក មិន​ត្រឹមតែ​នៅ​តំបន់​ភ្នំក្រវាញ​នេះ​ទេ សូ​ម្បី​ខេត្ត​ផ្សេង​ៗ​មាន​ដូច​ជា ខេត្តកំពង់ស្ពឺ ខេត្តកោះកុង កំពង់ចាម កំពង់សោម​ជាដើម ជា​ពិសេស​កូនចៅ​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ ។

បើ​យោង​តាម​រយៈ​ស្នាដៃ​និពន្ធ​របស់​លោក សេក សុ​ផាត និង​លោក​ស្តើង ធូរ កាលពី​រវាង​ឆ្នាំ​១៨៦៦​បានឱ្យ​ដឹង​ថា អ្នកដូន​ម៉ៅ​នេះ​កាច​ណាស់ បើ​អ្នក​ណា​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ជ្រោះ​ភ្នំ​ពេជ្រនិល ហើយ​មិន​បាន​បង្អង់​ល្បឿន​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ទេ ឬ​ប្រព្រឹត្ត​ចោរកម្ម​ផ្សេង​ៗ អ្នកដូន​នឹង​ធ្វើ​ជា​ហេតុ​ផ្សេង​ៗ​មាន បង្ក​ជា​ជំងឺ​ដ​ម្កា​ត់ ឬ​មើលផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​មិនឃើញ​ដែល​អាច​បណ្តាល​ឲ្យ​បើក​ខុសផ្លូវ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ហេតុ​នោះ​ទើប​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​តែងតែ​ចូល​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ​មិន​ដែល​ខកខាន​ឡើយ ។

ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ រដូវ​ភ្ជុំបិណ្ឌ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល មក​បន់ស្រន់ លោកយាយ​ម៉ៅ​ដ៏​ច្រើន​ស្ទើរតែ​រក​កន្លែង​ចត​យានយន្ត​មិន​បាន ។

លោកយាយ​ម៉ៅ​គឺជា​វីរនារី​ក្នុង​ទេវ​កថា​ពី​បុរាណ​ដ៏​ពេញ​និយម​របស់​ប្រជាជន​ខ្មែរ ដែល​គេ​មាន​ជំនឿ​ថា​ជា​ទេវតា​ស័ក្តិសិទ្ធិ តាម​បែប​ព្រហ្មញ្ញសាសនា​ក្នុង​ប្រទេស​កម្ពុជា ។ យាយ​ម៉ៅ​ត្រូវ​បាន​គេ​គោរព​បូជា ធ្វើ​សក្ការៈ​នៅ​តាម​ឆ្នេរសមុទ្រ ឬ​ច្រាំង​សមុទ្រ ក៏​ដូច​ជា​នៅ​ចន្លោះ​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់​ផែ​ក្រុងព្រះសីហនុ កំពត និង​ក្រុងកែប ។

យាយ​ម៉ៅ​ត្រូវ​បាន​គេ​ជឿ​ថា គាត់​គឺជា​អ្នក​ការពារ ថែរក្សា​អ្នកដំណើរ និង​ព្រានព្រៃ​ឲ្យ​បាន​សេចក្តីសុខ​សប្បាយ ។ អ្នកដំណើរ​ដែល​ធ្វើ ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​តែងតែ​ឈប់​នៅ​មុខ​អាស្រម​លោកយាយ​ម៉ៅ​នៅ​តាម​បណ្តោយ​ផ្លូវ​នោះ​ថ្វាយ​សក្ការបូជា ដើម្បី​សុំ​ឲ្យ​ការ​ធ្វើ​ដំណើរ​បាន​សុខ​សប្បាយ​តាម​ដងផ្លូវ​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ