ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនគួរ​​បាត់​បង់​​​​សត្វ​​ព្រៃ​​ដ៏​កម្រទាំង២ក្បាល​​​​​នេះ​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​អង្គការ MJP ខណៈ​ពេល​កំពុង​ដើរ​ល្បាត ​ក៏​ប្រទះ​ឃើញ​សត្វ​ខ្ទីង​២​ក្បាល (​មេ និង​កូន​) ទម្ងន់​ជាង​១​តោន ជាប់អន្ទាក់​ព្រាន​ ។ តែ​គួរ​ឱ្យ​ស្តាយ​ ដោយ​ក្រុម​អភិរក្ស​យើង ខ្វះ​ឧបករណ៍​ជួយ​​សង្គ្រោះ ​បណ្តាលឱ្យ​ខ្ទីង​ទាំង២​ទ្រាំ​ទ្រ​លែងបាន​ក៏​​ងាប់ ​ហើយកម្លាំងបាន​​ធ្វើការ​ដុត​នៅ​នឹង​កន្លែង​តែ​​ម្តង ។

ការ​ប្រទះ​ឃើញ​នេះ គឺ​នៅ​វេលា​ម៉ោង​០៤ និង​៣២​នាទី​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ២០១៦ ស្ថិត​ចំណុច​ភ្នំ​ល្មៀត​ ត្រង់​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​-​ប៉ៃលិន​ជាប់​ភូមិ​ដំបង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ឱ្យ​ដឹង​ថា ពេល​ប្រទះ​ឃើញ​ខ្ទីង​ទាំង​២​ក្បាល​នេះ គឺ​មិន​ទាន់​ងាប់​ភ្លាម​ៗ​ទេ តែ​ដោយ​ខាង​ក្រុម​ខ្វះ​ឧបករណ៍​សង្គ្រោះ និង​ម្យ៉ាង​កម្លាំង​របស់​ខ្ទី​ង​​ខ្សោយ​ទៅ​ៗ​​ផង ដែលគេមិនថា ជាប់​អន្ទាក់​តាំងពីពេលណា​ទេ ។

លោក​ចាន់ សុខ​ជាតិ ជា​មន្ត្រី​អង្គការ MJP ឱ្យ​ដឹង​ថា នៅ​ក្បែរ​បរិវេណ​នោះ មាន​អន្ទាក់​ច្រើន​ទៀត កម្លាំង​របស់​លោក​កំពុង​រក និង​ប្រមូល​ឧបករណ៍​អន្ទាក់​ទាំងនោះ និង​ស្វែង​រកមុខ​ព្រានដែល​ដើរ​ដាក់​អន្ទាក់​យ៉ាង​អនាធិបតេយ្យ​នេះ ដើម្បី​មក​ទទួលខុសត្រូវ ។

គួរ​បញ្ជាក់​ថា សត្វ​ខ្ទី​រស់នៅ​តំបន់​ខាងលើ គឺ​សល់​តែ​ប្រមាណ​១០​ក្បាល​ប៉ុណ្ណោះ ដែល​ជា​សត្វ​​កម្រ​និង​ជិត​ផុត​ពូជ​អស់ហើយ ។