ថៃគ្រោងខ្ចីប្រាក់ជិត១ពាន់លានដុល្លារ ដើម្បីទប់ស្កាត់តម្លៃប្រេង និងហ្គាស ហក់ឡើង
ថៃ ៖ រដ្ឋាភិបាលថៃបានសន្យាថានឹងទប់ស្កាត់តម្លៃប្រេងម៉ាស៊ូត និងហ្គាសចំអិនអាហារឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បី
ថៃ ៖ រដ្ឋាភិបាលថៃបានសន្យាថានឹងទប់ស្កាត់តម្លៃប្រេងម៉ាស៊ូត និងហ្គាសចំអិនអាហារឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បី
ថៃ ៖ រដ្ឋាភិបាលថៃបានសន្យាថានឹងទប់ស្កាត់តម្លៃប្រេងម៉ាស៊ូត និងហ្គាសចំអិនអាហារឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាស្ថេរភាពទំនិញប្រើប្រាស់ក្នុងទីផ្សារ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា ម្សិលមិញនេះ បានបញ្ជាឲ្យភាគីពាក់ព័ន្ធទាំងអស់រៀបចំផែនការគ្រប់គ្រងដើម្បីទប់ទល់នឹងការឡើងតម្លៃប្រេងពិភពលោក។ បញ្ជារបស់លោកត្រូវបានធ្វើឡើងក្រោយពេលកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីថាមពល រដ្ឋលេខាធិការទទួលបន្ទុកផ្នែកថាមពល និងអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។
អ្នកឃ្លាំងមើលទីផ្សារប្រេងអន្តរជាតិបានធ្វើការព្យាករណ៍ថាតម្លៃប្រេង Brent អាចនឹងហក់ឡើងដល់ ១០០ដុល្លារក្នុងមួយធុងនៅក្នុងឆ្នាំ ២០២២នេះ។
លោក Prayuth ក៏បានចាត់ចែងឲ្យអ្នកពាក់ព័ន្ធទាំងនោះស្វែងតុល្យភាពក្នុងការផ្គត់ផ្គងប្រេងដូងសម្រាប់ម្ហូបអាហារ និងថាមពល ព្រមទាំងពង្រឹងសាច់ប្រាក់ដើម្បីរក្សាស្ថេរភាពមូលនិធិប្រេងរដ្ឋ (Oild Fund) ប្រសិនតម្លៃប្រេងពិភពលោកបន្តកើនឡើង។
បើតាមលោក Prayuth រដ្ឋាភិបាលប្តេជ្ញាកំណត់តម្លៃប្រេងម៉ាស៊ូតត្រឹម ៣០បាតក្នុងមួយលីត្រ និង ៣១៨បាត សម្រាប់ហ្គាសមួយធុង ១៥គីឡូក្រាម រហូតដល់ថ្ងៃទី ៣១ខែមីនា។
លោកថ្លែងថា «រដ្ឋាភិបាលនឹងបន្តស្វែងថវិការដើម្បីទប់ស្កាត់តម្លៃប្រេងម៉ាស៊ូត និងហ្គានចំអិនអាហារឲ្យបានយូរតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅ។ រដ្ឋាភិបាលកំពុងពិចារណារកថវិការបន្ថែមដើម្បីគាំទ្រដល់មូលនិធិប្រេងរបស់រដ្ឋប្រើប្រាស់ដើម្បីជួយដល់ការលក់រាយប្រេងម៉ាស៊ូត»។
ក្រុមប្រឹក្សាគោលនយោបាយថាមពលជាតិដែលដឹកនាំដោយលោកផ្ទាល់ បានកាលពីថ្ងៃទី ៥ វិច្ឆការ ឆ្នាំ ២០២១ ដោយឲ្យមូលនិធិប្រេងខ្ចីប្រាក់ ៣០ពាន់លានបាត (ជាង ៩០០លានដុល្លារ) ដើម្បីឧបត្ថម្ភធនតម្លៃប្រេងលក់រាយ។
ទំហំថវិការសម្រាប់ការខ្ចីលើកទី ១គឺ ២០ពាន់លានបាត (ជាង ៦០០លានដុល្លារ) និងគ្រោងនៅខែនេះ ចំណែកការខ្ចីលើកទី ២ដែលមានទំហំ ១០ពាន់លានបាត ឬជាង ៣០០លានដុល្លារនឹងត្រូវធានានៅពេលក្រោយ ប្រសិនតម្លៃប្រេងកើនឡើងបន្ថែមទៀត។
កម្ចីនឹងត្រូវប្រើប្រាស់ដើម្បីឧបត្តម្ថធនដល់តម្លៃប្រេងម៉ាស៊ូតលក់រាយដែលបច្ចុប្បន្នមានតម្លៃ ៣០បាតក្នុងមួយលីត្រ៕ (យោងតាមប្រភព៖ Bangkok Post)
ចែករំលែកព័តមាននេះ