ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​រុ​ស្សី​រារាំង​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាងជើង

2 ឆ្នាំ មុន

ចិន និង​រុស្ស៊ី ៖ មហាអំណាច​ចិន និង​រុ​ស្សី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០ មករា ម្សិលមិញ​នេះ​ បាន​រារាំង​ការ​ជំរុញ​របស់​អា​មេ​រិ​ក​ក្នុង​ការ​

ចិន និង​រុស្ស៊ី ៖ មហាអំណាច​ចិន និង​រុ​ស្សី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០ មករា ម្សិលមិញ​នេះ​ បាន​រារាំង​ការ​ជំរុញ​របស់​អា​មេ​រិ​ក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​លើ​បុគ្គល​កូរ៉េ​ខាងជើង​ចំនួន ៥​នាក់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ពេល​ថ្មី​ៗ​របស់​របប​ព្យុ​ង​យ៉ាង​។ នេះ​បើ​យោង​តាម​មន្ត្រី​ការទូត​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

ការ​រារាំង​របស់​ចិន​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បិទទ្វារ​ស្តី​ពី​កូរ៉េ​ខាងជើង ដែល​ស្នើ​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ រុ​ស្សី​ក៏​ប្រឆាំង​នឹង​សំណើរ​របស់​អា​មេ​រិ​ក​ផង​ដែរ​។

បើ​យោង​តាម​ច្បាប់​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន ការ​ប្លុក (block)​មាន​រយៈពេល ៦​ខែ​។ ក្រោយមក សមាជិក​មួយ​របស់​ក្រុមប្រឹក្សា​អាច​ពន្យារ​ការ​ប្លុក​នោះ​បាន​រយៈពេល ៣​ខែ ១​ថ្ងៃ​ទៀត មុន​ពេល​សំណើនោះ​ត្រូវ​បាន​ដក​ចេញ​ជា​អចិ​ន្ត្រៃ​យ៍​ពី​តុ​ចរចា​។

ក្រៅពី​ការ​រារាំង​របស់​ចិន រុ​ស្សី​ក៏​បាន​ប្រឆាំង​នឹង​ការ​បង្កើន​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាងជើង​ផង​ដែរ ហើយ​រុ​ស្សី​ថែម​ទាំង​ស្នើ​ឲ្យ​មានការ​បន្ធូ​រ​បន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េ​ខាងជើង​ផង​ដែរ​ ក្រោម​ហេតុផល​មនុស្សធម៌​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន ៥​នាក់​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។ អា​មេ​រិ​កបាន​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពង្រីក​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​ជនជាតិ​កូរ៉េ​ខាងជើង​ទាំង ៥​នាក់​នោះ​។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​និយាយ​ថា ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ដែល​រង​ទណ្ឌកម្ម​មានឈ្មោះ​ថា Choe Myong Hyon ដែល​បច្ចុប្បន្ន​កំពុង​នៅ​ក្នុង​ប្រទេស​រុ​ស្សី​។ បុរស​រូប​នោះ​បាន​ផ្តល់​ការ​គាំទ្រ​ដល់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​កូរ៉េ​ខាងជើង​ដែល​ជា​កម្មវត្ថុ​នៃ​ទណ្ឌកម្ម​។

ចំណែក​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន ៤​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​។ អា​មេ​រិ​ក​ចោទ​ជន​ទាំង ៥​នាក់​នោះ​ថា​ពាក់ព័ន្ធ​នឹង​កម្ម​វិ​ធី​អា​វុ​.​ធ​ប្រល័.យ​លោក​របស់​កូរ៉េ​ខាងជើង​។

កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ៤​ដង​ក្នុង​ខែមករា​នេះ ដោយ​អះអាង​ថា​ជា​សិទ្ធិស្របច្បាប់​ក្នុង​ការ​ការពារ​ខ្លួន​។

កាលពី​ពេល​ថ្មី​ៗ​នេះ កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ពិចារណា​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឡើង​វិញ ក្រោយ​ពេល​របប​កុម្មុយនីស្ត​នេះ​បាន​ផ្អាក​ដោយ​ខ្លួនឯង​កាលពី​ចុងឆ្នាំ ២០១៧៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ