ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ផ្ដាច់​រាល់​ការ​ទាក់ទង​ជាមួយ​កូរ៉េ​ខាងត្បូង

13 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​ផ្ដាច់រាល់​ការ​ទាក់ទង​ជាមួយ​ក្រុង​សេ​អ៊ូ​ល ហើយធ្វើការ​គំរាម​ពី​អន្ដរាគមន៍​យោធា​មួយ​ក្នុងករណី​កូរ៉េ​ខាងត្បូង​បន្ដ​ ធ្វើការ​លុកលុយ​ចូលក្នុង​ដែនទឹក​របស់​ខ្លួន​នៃ​ឆ្នេរ​ខាងលិច​ឧបទ្វីបកូរ៉េ ។
ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​ដឹង​ថា រាល់​គមនាគមន៍ទាក់ទង​រវាង​រដ្ឋ​ទាំង​២​ក៏​កាត់​ផ្ដាច់​ដែរ ហើយបុគ្គលិក​កូរ៉េ​ខាងត្បូង​ដែល​ធ្វើការ​ក្នុង​តំបន់ឧស្សាហកម្ម​កា​អឺ​សុង ក្នុង​ដែនដី​កូរ៉េ​ខាងជើង នឹង​ត្រូវ​បណ្ដេញចេញ ។

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​ផ្ដាច់រាល់​ការ​ទាក់ទង​ជាមួយ​ក្រុង​សេ​អ៊ូ​ល ហើយធ្វើការ​គំរាម​ពី​អន្ដរាគមន៍​យោធា​មួយ​ក្នុងករណី​កូរ៉េ​ខាងត្បូង​បន្ដ​ធ្វើការ​លុកលុយ​ចូលក្នុង​ដែនទឹក​របស់​ខ្លួន​នៃ​ឆ្នេរ​ខាងលិច​ឧបទ្វីបកូរ៉េ ។
ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​ដឹង​ថា រាល់​គមនាគមន៍ទាក់ទង​រវាង​រដ្ឋ​ទាំង​២​ក៏​កាត់​ផ្ដាច់​ដែរ ហើយបុគ្គលិក​កូរ៉េ​ខាងត្បូង​ដែល​ធ្វើការ​ក្នុង​តំបន់ឧស្សាហកម្ម​កា​អឺ​សុង ក្នុង​ដែនដី​កូរ៉េ​ខាងជើង នឹង​ត្រូវ​បណ្ដេញចេញ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា គណៈកម្មាធិការដើម្បី​ការ​បង្រួបបង្រួម​កូរ៉េ ដោយ​សន្ដិវិធីប្រកាស​ជា​ផ្លូវការ​ថា ចាប់ពី​ពេល​នេះ​ទៅខ្លួននឹង​អនុវត្ដ​វិធានការ​តឹងតែង​ផ្អាក​ទាំងស្រុងនូវ​ទំនាក់ទំនង​អន្ដរ​កូរ៉េ ហើយ​បដិសេធ​ទាំងស្រុង​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​រវាងខាងជើង និង​ខាងត្បូង ហើយ​កាត់​ផ្ដាច់​ទាំងស្រុង​នូវ​កិច្ច​សហប្រតិបត្ដិការ​អន្ដរ​កូរ៉េ ។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​ការ​លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​កាលពី​ខែមីនា កន្លង មកនេះ ដែល​គេ​សន្និដ្ឋាន​ថា ដោយសារ​ការបាញ់​គ្រាប់បែក​បុក​ចេញពី​នាវាមុជទឹក​កូរ៉េ ខាងជើង​មួយ​គ្រឿង ។ កាលពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​មកនេះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​លី​ម្យុ​ង​បាក់ ប្រកាស​ផ្អាក​រាល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ហើយ​រារាំង​រាល់​នាវា​ដឹកទំនិញ​របស់​កូរ៉េ​ខាងជើង​មិន​ឱ្យ​ចូល​ក្នុង​ដែនទឹក​កូរ៉េ​ខាងត្បូង ។ ម្យ៉ាងវិញទៀត​ក្រុងសេ​អ៊ូ​ល​ប្ដឹង​រឿង​នេះ​នៅ​មុខក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប ៕