ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេរវ​ករ​ឥណ្ឌា​រត់​គេ​ច​ខ្លួន​ច្រើន​ឆ្នាំ អស់​លក្ខណ៍​នៅ​ថៃ

2 ឆ្នាំ មុន

ថៃ ៖ ប៉ូ​លី​ស និង​យោធា​ថៃ​បាន​ចាប់ខ្លួន​ភេរវ​ករ​ឥណ្ឌា​ម្នាក់​ដែល​បាន​រត់គេច និង​លាក់ខ្លួន​នៅ​ទីក្រុង Pattaya​។ ភេរវ​ករ​នេះ​ត្រូវ​គេ​

ថៃ ៖ ប៉ូ​លី​ស និង​យោធា​ថៃ​បាន​ចាប់ខ្លួន​ភេរវ​ករ​ឥណ្ឌា​ម្នាក់​ដែល​បាន​រត់គេច និង​លាក់ខ្លួន​នៅ​ទីក្រុង Pattaya​។ ភេរវ​ករ​នេះ​ត្រូវ​គេ​តាម​ប្រមាញ់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រា.ប់បែក​ក្នុង​ឆ្នាំ​១៩៩៥ ក្នុង​ប្រទេស​ឥណ្ឌា ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៨​នាក់​ស្លា​.​ប់​។

ក្រុម​ប៉ូ​លី​ស និង​យោធា​មក​ពី​ខេត្ត Chon Buri បាន​ចាប់ខ្លួន​បុរស​នោះ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​កំណត់​អត្ត​សញ្ញា​ណ​ថា Gurmeet Singh វ័យ ៣៧​ឆ្នាំ ប៉ុន្តែ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ រួម​ទាំង Hindustan Times បាន​ផ្សាយ​ថា បុរស​ម្នាក់​នោះ​មានឈ្មោះ​ពិតប្រាកដ​ថា Jagtar Tara Singh​។ គាត់​បាន​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ប្រើ​លិខិតឆ្លងដែន​ប៉ា​គី​ស្ថាន​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្រោម​អត្តសញ្ញាណ​របស់​បក្សពួក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​ក្នុង​ឆ្នាំ ១៩៩៥​។

Jagtar Tara Singh វ័យ ៤២​ឆ្នាំ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ក្នុង​ខែធ្នូ ឆ្នាំ ២០១៣ ក្រោយ​ពេល​អនុវត្ត​ទោស​អស់​រយៈពេល ១៨​ឆ្នាំ​ក្នុង​គុក​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​ដែល​ផ្តាច់ជីវិត​មនុស្ស ១៨​នាក់​នៅ​ឥណ្ឌា​។

ដោយ​ធ្វើ​បេសកកម្ម​តាម​ព័ត៌មាន​ដែល​មន្ត្រី​ឥណ្ឌា​ផ្តល់​ឲ្យ ប៉ូ​លី​ស និង​យោធា​ថៃ​បាន​ធ្វើការ​វា​.​យ​ឆ្មក់​ផ្ទះ​មួយ​ខ្នង​នៅ​ក្នុងស្រុក Bang Lamung ខេត្ត Chon Buri យប់​ថ្ងៃ​ច័ន្ទ​ ទី​១៧ មករា កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​២១ មករា នេះ​។

ប៉ូ​លី​ស​ថៃ​ក៏​បាន​ចាប់ខ្លួន​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ផង​ដែរ​ឈ្មោះ Ali Alat វ័យ ៤៨​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​រង​ការ​វា​.​យ​ឆ្មក់​នោះ​។

កាសែត​ឥណ្ឌា និង​ប្រភព​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ជនជាតិ​ប៉ា​គី​ស្ថាន​នោះ​ផ្តល់​ជម្រក​ឲ្យ​មេទ័ព​នៃ​ក្រុម​សកម្មប្រយុទ្ធ Bhindranwale Tiger Force​។

ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស Nong Phreu​។ Ali Alat ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ថា លោក​មិន​បានដឹង​ពី​ប្រ​វត្ត​ឧ​ក្រិ​.​ដ​កម្ម​របស់​លោក Jagtar Tara Singh ឡើយ​។ គាត់​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​លាក់ខ្លួន​ភេរវ​ករ​រត់គេច​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ